កីឡា

Mbappe មិនបដិសេធ បំណងចង់ចាកចេញនោះទេ ខណៈដែលកុងត្រា នឹងផុតកំណត់ត្រឹមចុង រដូវកាលនេះ

កីឡាករខ្សែ ប្រយុទ្ធបារាំង ឆ្នើម Kylian Mbappe នៅរដូវកាលនេះ បានចំណាយពេលមួយចំនួនធំ ត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះ ដែលវាបានធ្វើឲ្យព័ត៌មាន ជាច្រើនចុះផ្សាយថា គាត់នឹងអាចសម្រេចចិត្ត ចាកចេញទៅលេងលីគកំពូល
អេស្បាញជាមួយនឹងក្លឹបយក្ស Real Madrid ។

ទោះបីជាយ៉ាងណាក្តី Mbappe មិនបានបដិសេធទេ ជាមួយនឹងដំណឹងនេះ ប៉ុន្តែគាត់បានអះអាងថា មួយរយៈចុងក្រោយនេះគាត់ មានអារម្មណ៍ថា ចង់បន្តរស់នៅជាមួយនឹង PSG ជាងខណៈដែលកុងត្រា ចាស់ នឹងជិតផុតកំណត់ ទៅហើយនោះ
នៅត្រឹមចុងរដូវកាលនេះ ប៉ុន្តែនៅមិនទាន់មានដំណឹង អំពីលទ្ធ ភាព នៃការបន្តកុងត្រាថ្មីនៅឡើយទេ។

Mbappe បាននិយាយបែបនេះ ថា ៖ពីដំបូងខ្ញុំពិតជាមិនសប្បាយចិត្ត ពិតមែនដែលមិនអាចចាកចេញពីបារាំង ប៉ុន្តែយ៉ាងហោចណាស់ខ្ញុំ មិនមែនលេង នៅលីគទី៣នោះឡើយ ពោល គឺខ្ញុំនៅជាមួយនឹងក្លឹប ដែលមានផែនការ លើកបាន Champions League
ហើយជាក្លឹប ដែលខ្ញុំស្រលាញ់ ពេញចិត្តទាំងក្រុមគ្រួសារ របស់ខ្លួននិងវិរៈបុរសរបស់ខ្ញុំ Lionel Messi និង Neymar ផងដែលកំពុងមានវត្តមាននៅទីនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top