កីឡា

លោក ហែម គីរី ៖ អត្តពលិកហែលទឹក កំពុងធ្វើការហ្វឹកហាត់ នៅអាងហែលទឹក ការប្រកួត World Swimming Championships (25 meters) នៅអារ៉ាប់រួម

ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ នៃ សហព័ន្ធខ្មែរហែលទឹក បាននិយាយថា គិតមកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ គ្រូបង្វឹក និងកីឡាករ -កីឡាការិនីហែលទឹក ជម្រើសកម្ពុជា បានមកដល់ទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម និងកំពុងធ្វើការហ្វឹកហាត់ នៅអាងហែលទឹក ដើម្បីចូលរួមការ ប្រកួតជ្រើសរើស ជើងឯកពិភពលោក ពិភពលោក(អាងហែលទឹក២៥ម៉ែត្រ) ចាប់ប្រកួតពីថ្ងៃទី១៦-២១ ខែឆ្នូ ឆ្នាំ២០២១ខាងមុខនេះ ។

លោកបានបន្តថា សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ហែលទឹក ជម្រើសជាតិ ចំនួន៥រូប ត្រូវបញ្ជូនឲ្យទៅ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯក កម្រិតពិភពលោកទីខ្លី អាងហែលទឹក២៥ ម៉ែត្រ “World Swimming Championships (25 meters)” នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ដូចជាលោកគ្រូ នាង សូរិទ្ធិយ៉ា កីឡាករ ម៉ាត់ថេវ ហ្រេ្វងតារា បេននីឈី កូនខ្មែររស់ នៅសហរដ្ឋអាមេរិក កីឡាការិនី ម៉ីលិតាន មីននិក កូនខ្មែររស់នៅសហរដ្ឋអាមេរិក កីឡាករ មនត្រស ផានសុវណ្ណអារុន និង កីឡាការិនី កាំង មុយនីន ។

លោកអគ្គបានបន្តថា ការប្រកួតនេះផ្តោត សំខាន់លើលទ្ធផលបច្ចេកទេស ដែលជាសមទ្ធិផល របស់គាត់ ចំពោះការប្រកួតកម្រិត ពិភពលោកបែបនេះ មានប្រទេសមិនក្រោម ១៨០ ប្រទេស ទោះបីមេរោគសម័យ COVID-19 ក៏ដោយក៏មានប្រទេស ជាច្រើនចូលរួម សម្រាប់ការប្រកួត លើកនេះ មានកីឡាករ-កីឡាការិនីខ្លាំងៗ ដូចជាអាមេរិក អូស្ត្រាលី និងជប៉ុនជាដើម អ្វីដែលសង្ឃឹម ចង់បាននោះ គឺបច្ចេកទេសល្អ និងសមទ្ធិផលល្អដែលបានយើង បានចំណាយពេលហ្វឹកហាត់ រយៈពេល១ឆ្នាំកន្លងមក នៅរដូវមេរោគCOVID-19នេះដើម្បីប្រៀបធៀបនៃការប្រកួតកីឡា SEA GAMES ។

Most Popular

To Top