អតីតកីឡាករឆ្នើមរបស់ក្លឹប Spurs លោក Christian Eriksen នៅថ្ងៃនេះត្រូវបានក្លឹបអ៊ីតាលីសម្រេច ចិត្តជាស្ថាពរហើយក្នុងការលប់ចោលកុងត្រា ដែលនៅសេសសល់ជាមួយគ្នា។
គួរឲ្យដឹងដែរថាចាប់តាំងពីមានបញ្ហាបេះដូង កាលពីប្រកួតពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២០ ឲ្យដាណឺម៉ាកប៉ះនឹងក្រុមហ្វាំងឡង់មក រហូតដល់ពេលនេះកីឡាកររូបនេះគឺមិន ទាន់បានវិលត្រឡប់នឹងបង្ហាញខ្លួន លេងឲ្យក្លឹបបាននៅឡើយ។
កីឡាករវ័យ២៩ឆ្នាំ រូបនេះត្រូវបានហាមប្រាមមិនឲ្យប៉ះពាល់ជាមួយនឹងកីឡា គ្រប់ប្រភេទក្នុងតំណាក់កាលនេះដោយក្រុម គ្រូពេទ្យរបស់ប្រទេសអ៊ីតាលីដែលនេះគឺជា មូលហេតុធំមួយនៅពីក្រោយការសម្រេចចិត្តរបស់ Inter Milan ទោះបីជាយ៉ាងណាក្តី Inter Milan នឹងត្រូវបង់ថ្លៃខូចខាតកុងត្ រាដែលមានសុពលភាពរហូតទៅដល់២ឆ្នាំ កន្លះទៀតដែលធ្លាប់បានធ្វើកន្លងមកជាមួយនឹងគ្នា៕
ប្រែសម្រួល៖ស៊ុនលី