កីឡា

Klopp ដាក់​បន្ទុក​លើ​អាជ្ញាកណ្ដាល ​ដែល​ធ្វើ​ឱ្យ Liverpool ​ស្មើ Spurs ​

​ក្រុម​ហង្ស​ក្រហម Liverpool ​លេង​បាន​ត្រឹម​ស្មើ ​ជាមួយ​ក្រុម Spurs ​ក្នុង​លទ្ធផល ២-២ ​ប៉ុណ្ណោះ​សម្រាប់ ​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នា​យប់មិញ ។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ពិត​ជា​ជក់​ចិត្ត​មែនទែន ​ដោយសារ​តែ​ក្រុម​ទាំង​ពីរ ​មាន​គ្រាប់​បាល់​ប្រដេញ​គ្នា ។ ​តែ​នៅ​ចុង​ម៉ោង​ក្រោយ​ពី​ Andy Robertson ​ទទួល​បាន​កាត​ក្រហម​ទៅ ការ​ប្រកួត​ក៏​ចាប់​ផ្ដើម​ក្ដៅ ​ហើយ​លោក Jurgen Klopp ​ក៏​បាន​និយាយ​ដាក់​បន្ទុក ​ទៅ​លើ​អាជ្ញាកណ្ដាល​ខ្លាំង ដែល​មិន​ព្រម​ផ្ដល់​កាត​ក្រហម​ទៅ​ឱ្យ​កីឡាករ Harry Kane គ្រា​ដែល​រូបគេ​បាន​ឈូស​ជើង Robertson ​តាំង​ពី​ដើម​តង់​មក ។

លោក Klopp ​បាន​និយាយ​ថា​លោក​មិន​យល់​ថា​អាជ្ញាកណ្ដាល ​មាន​បញ្ហា​អ្វី​ជាមួយ​ខ្លួន​ឡើយ ។ ​ក្នុង​ការ​ប្រកួត​នេះ Kane ​សម​បាន​កាត​ក្រហម​ដែល​បើក​បាត​ស្បែក​ជើង​ឈូស​ខ្លាំង​ នៅ​ដើម​តង់​ទី​១ តែ​ត្រង់​កន្លែង​នេះ​ អាជ្ញា​កណ្ដាល​ផ្ដល់​ត្រឹម​កាត​លឿង ។ តែ​ត្រង់​ Robertson ​ប៉ះ ​Emerson Royal ​ពី​ក្រោយ​សោះ បែរ​ជា​ផ្ដល់​កាត​ក្រហម​ទៅ​វិញ ។ ​អ្នក​ចាត់ការ​អាល្លឺម៉ង់​ ពិត​ជា​មិន​យល់​ពី​អាជ្ញាកណ្ដាល​ពិត​មែន ៕

Most Popular

To Top