ម្ចាស់ពានរង្វាន់អាល្លឺម៉ង់ Bayern Munich នៅសប្តាហ៍នេះត្រូវបានគេជឿជាក់ថា បានត្រៀមកញ្ចប់លុយប្រមាណជា ៥០លានអ៊ឺរ៉ូរួចទៅហើយ ដើម្បីអាចយកទៅចរចា នាំយកកីឡាករខ្សែប្រយុទ្ធ វ័យ២៥ឆ្នាំម្នាក់ នៅអង់គ្លេស។

The Goal បានចេញផ្សាយថា Bayern បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកីឡាករខ្សែប្រយុទ្ធ Raphinha ដែលកំពុងលេងឲ្យក្លឹប Leeds United ខណៈដែលកុងត្រាថ្មី នៅមិនទាន់បានចរចា ដើម្បីបន្តនៅឡើយ។
គួរឲ្យដឹងដែរថា Raphina ផ្ទាល់គឺពិតជាចង់មានឱកាសលេង នៅ Champions League ខ្លាំងណាស់ក្នុងពេលដែល ទំរង់លេងកំពុងឡើងខ្លាំង ក្នុងរដូវកាលនេះ ដោយអាចរកបាន៨គ្រាប់មកហើយ ក្នុងការបង្ហាញខ្លួនត្រឹមតែ១៦ដង៕ ប្រែសម្រួល៖ស៊ុនលី
