នៅក្រោយមានព័ត៌មានជាផ្លូវការ ដែលអះអាងក្លឹបយក្ស អេស្បាញ Barcelona គឺបានព្រមព្រៀងរួចទៅហើយ ជាមួយនឹងកិច្ចព្រមព្រៀង តម្លៃខ្លួន ដែលមានទំហំប្រមាណជា ៤៧លានផោន ដើម្បីនាំយកកីឡាករ Ferran Torres រួចមកក្នុងនោះ ក៏មានព័ត៌មានចេញផ្សាយដែរថា កីឡាករ៧នាក់នឹងក្លាយជាគោលដៅ របស់ក្លឹបក្នុងការលក់ចេញផងដែរ ក្នុងពេលដំណាលគ្នានេះ។
ការមកដល់របស់ Torres នាខែមករាមានន័យថា Barcelona ត្រូវការលុយមួយចំនួន ដើម្បីទប់ទល់ទៅនឹងការចំណាយ ដ៏ធំមួយនេះដែលម្ល៉ោះហើយកីឡាករ ៧នាក់ ដែលមានដូចជា Fenkie de Jong, Riqui Puig, Sergino Dest, Phillippe Countinho, Samuel Umtit, Ousmane Dembeleនិងកីឡាករ Clement Lenglet ។
Torres វ័យ២១ឆ្នាំ ខកខានមិន បានលេងឲ្យ Man City តាំងតែពិខែកញ្ញា ដោយសាររបួស ប៉ុន្តែទំរង់លេងរបស់គាត់ បានល្អប្រសើរឡើងវិញ ពេលមានឱកាសត្រឡប់ការប្រកួតវិញ ជាពិសេសសម្រាប់ ជម្រើជាតិអេស្បាញ៕
ប្រែសម្រួល៖ស៊ុនលី