ខ្សែការពារ Sergio Ramos ទទួលបានកាតក្រហម ក្នុងការប្រកួត Paris St-Germain លេងស្មើគ្នាជាមួយ Lorient ១-១ កាលពីយប់មិញ។
Ramos ទទួលបានកាតលឿងទីមួយនៅនាទីទី៨១ ហើយ៤នាទីបន្ទាប់គេក៏ទទួលបានកាតលឿងមួយទៀតស្មើនឹងកាតក្រហមត្រូវបណ្ដេញចេញពីទីលាន។ នេះគឺជាកាតក្រហមដំបូងសម្រាប់អតីតប្រធានក្រុម Real Madrid ក្រោយលេងក្នុងលីគបាន២ប្រកួត។
ងាកទៅមើលគ្រាប់បាល់វិញ ក្រុមម្ចាស់ផ្ទះ Lorient ជាអ្នករកគ្រាប់បានមុនដោយកីឡាករ Monconduit នៅនាទី៤០។ ការប្រកួតឈានដល់នាទី៩០+១ទៅហើយ ខ្សែប្រយុទ្ធ Mauro Icardi រកគ្រាប់គ្រាប់តាមស្មើឲ្យ PSG វិញ ខណៈក្រុមរបស់ខ្លួនសល់តែ១០នាក់។
លទ្ធផលស្មើនេះ PSG នៅតែបន្តឈរលើកំពូលតារាងពិន្ទុ Ligue 1 មាន៤៦ពិន្ទុ តាមពីក្រោយពីក្រុម Nice មាន៣៣ពិន្ទុ ស្មើគ្នាជាមួយក្រុមលេខ៣ Marseille៕ប្រភព៖sabay