កីឡា

មាន​ដឹង​អត់​ Ronaldo ស៊ី​ថ្លៃ​ប៉ុន្មាន​ពី​ Sponsor ​ក្នុង​ពេល​បង្ហោះ​​ផ្សាយ ​ពាណិជ្ជកម្ម​​លើ​ Instagram ខ្លួន​ម្ដង​ៗ​?

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ត្រូវបាន​គេ​រាប់​បញ្ចូលថា ជា​អ្នក​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត ​នៅ​លើ​លោក​ពី​ការ​បង្ហោះ​ផ្សាយ ​ពាណិជ្ជកម្ម​ផលិតផល​អ្វី​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​ម្ដង​ៗ ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ ​របស់​ Hopper HQ ។

រាល់​ការ​បង្ហោះ​ផ្សាយ​ពាណិជ្ជកម្ម ​ឲ្យ​ផលិត​ផល​ណា​មួយ​ម្ដង ​នៅ​លើ​ Instagram នេះ​ Ronaldo ស៊ី​ថ្លៃ​ជាង​ ១.៦​លាន​ដុល្លារ​ឯណោះ​ ដែល​តម្លៃ​មួយ​នេះ​ថ្លៃ​ជាង​ តារា​ចម្រៀង​ តារា​សម្ដែង​ កីឡាករ​នានា​ទាំង​អស់​ នៅ​លើ​ពិភពលោក​ទទួល​បាន ​​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ronaldo ក៏ជា​តារា​ម្នាក់ ​ដែល​ទទួល​បាន​ការ​ Follow ពី​អ្នក​លេង​ Instagram ច្រើន​បំផុត ​នៅ​លើ​ពិភពលោក​ ដែល​មាន​រហូត​ទៅ​ដល់​ ៣២២លាន​ Followers ៕

Most Popular

To Top