កីឡា

លោក ណុប វណ្ណថារ៉ូ ដឹកនាំប្រតិភូកីឡាការ៉ាតេកម្ពុជា ចូលរួមពិធីបើកការប្រកួតប្រកួតជើងឯកការ៉ាតេអាស៊ី ឆ្នាំ២០២៦ លើកទី២២ ជាផ្លូវការនៅកោះបាលី

ភ្នំពេញ ៖នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងប្រធានប្រតិភូកីឡាការ៉ាតេកម្ពុជាបានដឹកនាំក្រុមគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ការ៉ាតេកម្ពុជាចូលរួមពិធីបើកព្រឹត្តិការណ៍ការប្រកួតប្រកួតជើងឯកការ៉ាតេអាស៊ី លើកទី២២ ឆ្នាំ២០២៦ “22nd Asian Senior Karate Championships 2026″ជាផ្លូវការ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។

លោក ហេង ផេង គ្រូបង្វឹក បានប្រាប់ពីនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីថា ថ្ងៃនេះព្រឹត្តិការណ៍ការប្រកួតប្រកួតជើងឯកការ៉ាតេអាស៊ី លើកទី២២ ឆ្នាំ២០២៦ បើកជាផ្លូវការហើយ ចំណែកក្រុមកីឡាការ៉ាតេកម្ពុជាក្រោមការដឹកនាំលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងប្រធានប្រតិភូកម្ពុជា។ រសៀលថ្ងៃទិ១៨ ខែមិថុនា ឆ្នាំ២០២៦ កីឡាករ ថេង គឹមឈា និងកីឡាការិនី ថាត ឆេងហ័ង នឹងប្រកួតលើវិញ្ញាសាកាតាឯកត្តជន បុរស-នារី។

គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាល និងកីឡាករ-កីឡាការិនីការ៉ាតេចំនួន ១២ នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតប្រកួតជើងឯកការ៉ាតេអាស៊ី លើកទី២២ “22nd Asian Senior Karate Champio nships 2026″ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី រួមមានលោក ណុប វណ្ណថារ៉ូ ប្រធានប្រតិភូ កញ្ញា ជា ថារី អាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ លោក ហេង ផេង គ្រូបង្វឹក លោកស្រី OMITA OLGA OMPI គ្រូជំនួយបរទេស លោក ដែក ភារៈ គ្រូជំនួយ កីឡាករ ថេង គឹមឈា កីឡាករ ហូ ហេង កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ កីឡាការិនី ពុទ្ធា ស្រីណុច កីឡាការិនី ថាត ឆេងហ័ង និងកីឡាការិនី អូន ស្រីដា៕

ដោយ៖លី ភីលីព

Most Popular

To Top