ភ្នំពេញ ៖លោក ម៉ារ វង្សវិបុល ប្រធាន បច្ចេកទេស និងគ្រូឧទ្ទេស ខេមរសហព័ន្ធកីឡាយូដូ បានប្រាប់ឲ្យដឹងតាមអនឡាញថា ខេមរសហព័ន្ធកីឡាយូដូកំពុងជំរុញការហ្វឹក ហាត់ ដល់ក្រុមកីឡាករ-កីឡាការិនីយូដូយ៉ាងសកម្មភាពនៅសាលហ្វឹកហាត់ដំបូលទូករបស់ខេមរសហព័ន្ធកីឡាយូដូក្នុងពហុកីឡដ្ឋានជាតិជាមួយគ្រូបង្វឹកជនជាតិជប៉ុន ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាយូដូកម្រិតអន្តរជាតិនានា។
លោក ម៉ារ វង្សវិបុល ប្រធាន បច្ចេកទេស និងគ្រូឧទ្ទេស ខេមរសហព័ន្ធកីឡាយូដូ បានប្រាប់សារព័ត៌មាន Lookin gTOday បន្ទាប់ពីរូបលោក គ្រូបជំនួយ និងកីឡាករ-កីឡាការិនី បញ្ចប់កិច្ចពិភាក្សាស្តីពីកម្មវិធីអាហាររូបត្ថម្ភកីឡា សម្រាប់អត្តពលិកកីឡាយូដូ លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោកប្រធាន បច្ចេកទេស បានបន្តថា ក្រសួងអប់រំ យុវជន និងកីឡាសហការអង្គការJICA មកពីប្រទេសជប៉ុន តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបញ្ជូនកញ្ញា Sakai Misaki ជាគ្រូឧទ្ទេសលើជំនាញអាហាររូបត្ថម្ភកីឡា ដើម្បីជួយដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីយូដូកម្ពុជាឲ្យស្វែងរកយល់កាន់តែច្បាស់លើការទទួលទានអាហារសម្រាប់សុខភាពអត្តពលិក ជាពិសេសប្រភេទកីឡាយូដូ ដែលប្រើប្រាស់ថាមពលច្រើនទំាងការហ្វឹកហាត់ និងប្រកួត ។
លោក ម៉ារ វង្សវិបុល បានបន្ថែមថា តាងនាមរូបលោកផ្ទាល់ និងប្រធានខេមរសហព័ន្ធកីឡាយូដូសូមថ្លែងដល់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងអង្គការJICA មកពីប្រទេសជប៉ុនតែងតែជួយយកចិត្តទុកដាក់លើក្រុមអត្តពលិក ជាពិសេសប្រភេទកីឡាយូដូ ៕






ដោយ៖លី ភីលីព
