កីឡា

ភ្នាក់ងារកីឡាករ Coutinho ហោះមកអង់គ្លេសភ្លាម ក្រោយ Arteta ផ្តល់ភ្លើងខៀវ

កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Philippe Coutinho ត្រូវបានគេជឿជាក់ថា នឹងអាចវិលត្រឡប់ មកកាន់ទឹកដីអង់គ្លេសវិញហើយ ក្នុងពេលឆាប់ៗនេះ ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal បន្ទាប់ពីគ្រូបង្វឹកលោក Mikel Arteta បានផ្តល់សញ្ញាវិជ្ជមាន ចំពោះកុងត្រា។

គេជឿជាក់ដឹងដែរថាភ្នាក់ងារ របស់អតីតកីឡាករ របស់ក្លឹបហង្សក្រហមរូបនេះ បានធ្វើដំណើរមកដល់ទីក្រុងឡុងហើយ ដើម្បីអាចពិនិត្យនិងពិភាក្សាបន្ថែម អំពីបញ្ហានេះ និងដើម្បីយកកីឡាករ ចាកចេញពីអេស្បាញ។

រំលឹកដែរថា Coutinho បានចាកចេញពីអង់គ្លេស កាលពីឆ្នាំ២០១៨ក្នុងតម្លៃខ្លួន រហូតទៅដល់១៤២លានផោន ទៅចូលរួមជាមួយនឹងក្លឹប Barcelona ប៉ុន្តែបរាជ័យមិនអាចជួយ ធ្វើឲ្យមានការប្រែប្រួល ក្នុងក្លឹបបានឡើយ និងកំពុងស្វែងរកទ្រនំថ្មី ដើម្បីរស់នៅ។

គួរឲ្យដឹងដែរថាកុងត្រា ដែលធ្វើឡើងនឹងអាចបាន ត្រឹមលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ ដែលមានន័យថា Arsenal នឹងអាចចែករំលែកប្រាក់ចំណាយមួយផ្នែក នៃប្រាក់កម្រៃសរុប ១៥ម៉ឺនផោនដែលកីឡាករ នៅបន្តទទួលបានពី Barcelona នៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top