កីឡា

សហព័ន្ធកីឡា វ៉ូវីណាម កម្ពុជា ប្រកាសបើកវគ្គបណ្តុះ ​​​​​​​​​​បណ្តាល អាជ្ញាកណ្តាល ចៅក្រម កីឡាវ៉ូវីណាម នាដើមឆ្នាំ២០២២​

​​​​​​​​​​​​​​​​​​​ កីឡាវ៉ូវីណាមកម្ពុជា សូមជូនដំណឹងដល់រាជធានី ខេត្ត ក្រុង សមាគម-ក្លិប ជាសមាជិកទាំងអស់ ឲ្យបញ្ជូនមន្រ្តី របស់ខ្លួនចូលរួមវគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល ចៅក្រម កម្រិត“ក” កីឡាវ៉ូវីណាម ប្រចាំ ឆ្នាំ២០២១ មានសិក្ខាកាមចំនួន ២៥រូប ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ។

លោកបានបន្តថា សម្រាប់ការ ចូលរួមសិក្សា វគ្គខាងលើកនេះ អាចបញ្ជូនបញ្ជូនមន្រ្តីចំនួន ០២នាក់ ច្រើនបំផុត ក្នុងករណីយឺតយ៉ាវ សហព័ន្ធនឹង មិនទទួលខុសត្រូវ លើការចុះឈ្មោះឡើយ ចំណែកសិក្ខាកាម ទាំងអស់ត្រូវតែជា គ្រូ ជាសមាជិក តាមបណ្តាល សមាគម-ក្លិបនីមួយៗ ហើយសិក្ខាកាមទាំងអស់ ត្រូវមានកម្រិតខ្សែលឿង ១ដាន់ឡើងទៅ (ចំពោះគ្រូបង្វឹក) ។

វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល ចៅក្រម កម្រិត“ក”ធ្វើឡើង មុនព្រឹត្តិការណ៍ការ ប្រកួតកីឡាកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ គ្រោងនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នៅភ្នំពេញ ៕ដោយ៖លី ភីលីព

Most Popular

To Top