កីឡា

Insigne បដិសេធ Spurs ដើម្បីទទួលកុងត្រា តម្លៃជាង៥០ លានផោន ពីកាណាដា

កីឡាករខ្សែប្រយុទ្ធឆ្នើម Insigne ក្នុងវ័យ៣០ឆ្នាំ គឺកាន់តែខិតជិតផុតកំណត់ នៃកុងត្រារបស់ខ្លួន ជាមួយនឹងក្លឹប Napoli ទៅហើយនៅត្រឹមចុង រដូវកាលនេះហើយ ក្នុងនោះ មានលេចឬព័ត៌មានថា កីឡាកររូបនេះនឹងអាចផ្ទេរ ទៅចូលរួមជាមួយនឹងក្លឹប Spurs ទៀតផង ប៉ុន្តែបែរជាត្រូវបានបដិសេធ ទៅវិញពីសំណាក់ កីឡាករផ្ទាល់។

តារាឆ្នើមរបស់ Napoli រូបនេះបានរីកចម្រើនខ្លាំង នៅជាមួយនឹងក្លឹបតាំង តែពីវ័យកុមារមកម្ល៉េះ ប៉ុន្តែមិនអាចបន្តកុងត្រាថ្មី បានដោយសារតែកីឡាករ នឹងទទួលបានត្រឹមតែ ៣លានផោន ក្នុងមួយឆ្នាំ ខណៈដែលកុងត្រាចាស់ ទទួលបានដល់ទៅ៤លានផោន ក្នុងមួយឆ្នាំហើយបញ្ហាមួយទៀត គឺកីឡាករមិនចង់លេងនៅក្រុមណា ដែលនឹងអាចប្រឈមមុខទៅ នឹងការប្រកួតជាមួយនឹង
ក្លឹបបណ្តូលចិត្ត Napoli នោះបានឡើយ ។

ក្រៅពី Spurs និង Inter Milan ហើយនោះក្លឹបយក្ស របស់កាណាដា Toronto ក៏បានដាក់សំណើរ ដ៏ធំមួយទិញយកកីឡាកររូបនេះ ទៅលេងនៅលីគរបស់ខ្លួន ដោយត្រៀមកុងត្រាមានតម្លៃ រហូតទៅដល់៩,២៥លានផោន ក្នុងមួយឆ្នាំព្រមជាមួយនឹង ប្រាក់រង្វាន់៣,៨លានផោនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top