កីឡាករខ្សែប្រយុទ្ធ Ousmane Dembele នៅសប្តាហ៍ចុងក្រោយនេះ ត្រូវបានគេមើលឃើញថា នឹងអាចត្រួសត្រាយផ្លូវ សម្រាប់ការចាកចេញ ពី Barcelona មែនទែនហើយ ខណៈដែលកុងត្រាថ្មី ក៏មិនទទួលបានជោគជ័យនោះដែរ។
កិច្ចពិភាក្សាគ្នារវាងក្លឹបនិងកីឡាករ គឺមិនអាចប្រព្រឹត្តទៅរលូនឡើយ ដោយលក្ខខណ្ឌទាំងឡាយដែល Dembele បានទាមទារមិនអាច ទទួលបានពីក្លឹបឡើយ ប៉ុន្តែទាំងក្លឹបនិងគ្រូបង្វឹកលោក Xavi នៅតែមានសុទិដ្ឋិនិយមថា នឹងអាចដំណើរការសាជាថ្មី។
កុងត្រាបច្ចុប្បន្នរបស់ Dembele ត្រឹមតែចុងរដូវកាលនេះប៉ុណ្ណោះ ហើយមានន័យថា កីឡាករអាចចរចា ជាមួយនឹងក្លឹបផ្សេងបានហើយក្នុងនាម ជាកីឡាករគ្មានតម្លៃខ្លួន ខណៈដែលកាន់តែសំពាធនោះ គឺថាក្លឹបទើបតែទិញបាន Torres ពី Man City ផងដែរដែលធ្វើឲ្យតំណែងរបស់គាត់ ហាក់ដូចជាមិនមានការធានានោះទេ៕ ប្រែសម្រួល៖ស៊ុនលី