កីឡា

កម្មវិធីគុណតម្លៃ អូឡាំពិក ធ្វើនៅវិទ្យាល័យ ប៊ុន រ៉ានី ច្បារអំពៅ សិស្សានុសិស្សចំណេះដឹង ពីចលនាអូឡាំពិក គុណប្រយោជន៍ នៃការលេងកីឡា

ភ្នំពេញ ៖ កម្មវិធីគុនតម្លៃអូឡាំពិក ត្រូវបានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា “NOCC” រៀបចំឡើងនៅនៅវិទ្យាល័យ ប៊ុន រ៉ានី ច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នេះ ដោយព្រឹត្តិការណ៍នេះ មានការចូលរួមពីសិស្សានុសិស្ស ជាច្រើននាក់ទទួលនូវចំណេះដឹង ពីចលនាអូឡាំពិក គុណប្រយោជន៍ នៃការលេងកីឡា ក៏ដូចជាបញ្ជ្រាបការផ្សព្វផ្សាយ ពីដំណើររបស់កម្ពុជា ឆ្ពោះទៅទទួលរៀបចំធ្វើ ជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និង ការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។

អ្នកស្រី ភោគ ដាវី ដែលជានាយិការរងវិទ្យាល័យច្បារ អំពៅ មានប្រសាសន៍ថា កីឡាជាវិស័យ ដែលនាំមកនូវសុខភាព និងនាំឲ្យយើងមានកម្លាំង កាយមាំមួន ។ អ្នកស្រី បានអបអរ ចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានចូលមកផ្សព្វផ្សាយ ពីគុណតម្លៃអូឡាំពិក ដែលសាលា ក៏មានកម្មវិធីកីឡា សម្រាប់ថ្នាក់នីមួយៗដែរ ។
អ្នកស្រីបន្តថា សហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំកម្មវិធីគុណតម្លៃអូឡាំពិកនេះឡើង ដើម្បីបញ្ជ្រាបចំណេះដឹងពីចលនាអូឡាំពិក និងការផ្សព្វផ្សាយឆ្ពោះ ទៅទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេមអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាវាជារឿងដ៏ល្អបំផុត ដែលវិទ្យាល័យច្បារអំពៅ គាំទ្រយ៉ាងអស់ពីចិត្ត ។

ព្រឹត្តិការណ៍នេះ មាន ការចូលរួមពីសិស្សានុសិស្ស ចូលរួមយ៉ាងច្រើនពួកគេរីករាយ ក្នុងការទទួលយកនូវចំណេះដឹង ពីចលនាអូឡាំពិកគុណប្រយោជន៍ នៃការលេងកីឡា ក៏ដូចជាបញ្ជ្រាបការផ្សព្វផ្សាយ ពីដំណើររបស់កម្ពុជា ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡា ជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។

នេះជាបេសកកម្មមួយ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលនេះជាលើកទី៥ហើយនៃយុទ្ធនាការនេះ ។ អូឡាំពិកកម្ពុជា មានគម្រោងផ្សព្វផ្សាយចំនួន៨លើកហេតុនេះសម្រាប់ឆ្នាំ២០២២នេះ គឺនៅបេសកកម្មចំនួន ៣ លើកទៀត កម្ពុជាផ្សព្វផ្សាយនោះ ក្រៅពីបញ្ជ្រាបឲ្យសិស្សានុសិស្ស ស្វែងយល់ពីគុណតម្លៃអូឡាំពិក ស្វែងយល់ពីស៊ីហ្គេម ។

លោក ប៊ុយ សុភ័ណ្ឌ ជាវាគ្មិនមួយរូបនោះបានថ្លែងថា សម្រាប់សម្រាប់ទឹសស្លោក របស់អូឡាំពិកនោះគឺកម្ពុជាស្រស់ស្អាត កីឡានាំមកនូវសន្តិភាព ប្រជាជនម្នាក់លេង កីឡាមួយមុខ រួមនឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរ ។ លោកញ៉ាន សុខវិសាល ដែលជាវាគ្មិនមួយរូប ដែរនោះ បានកត់សម្គាល់ថា សិស្សានុសិស្ស បានស្វែងដោយយកចិត្តទុកដាក់រួមទាំង បានបង្ហាញពីចេយនា នៃការចូលរួមក្នុងសកម្មស៊ីហ្គេម ទៀតផង ។
សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំកម្មវិធីគុណតម្លៃអូឡាំពិកនេះឡើង ដើម្បីបញ្ជ្រាបចំណេះដឹង ពីចលនាអូឡាំពិក និងការផ្សព្វផ្សាយឆ្ពោះ ទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។

អ្នកស្រីនាយករង អះអាងថា សិស្សានុសិស្សចង់ចួលរួម ច្រើនណាស់ ប៉ុន្តែលោកបានដកចេញខ្លះ ដោយសារក្នុង បរិបទ ជំងឺកូវីដ-១៩ ការចូលរួមត្រូវបានកំណត់ចំនួន ដើម្បីបង្ការលើបញ្ហានេះ ។ លោកនាយកបានថ្លែងអំណរ គុណចំពោះការបង្រៀន របស់ក្រុមគ្រូឧទ្ទេសមកពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយលោកនឹងត្រៀម សិស្សានុសិស្សទាំងអស់បានចូលរួមគាំទ្រ និងការលេងកីឡា ម្នាក់ឲ្យបាន១មុខ ក្នុងដំណើរឆ្ពោះទៅរៀបចំការ ប្រកួតកីឡាស៊ីហ្គេមនិងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា យើងឲ្យទទួលបាន ជោគជ័យទៀតផង ៕ ដោយ៖លី ភីលីព

Most Popular

To Top