កីឡា

ទាំង Newcastle, West Ham និង Chelsea ផងសុទ្ធតែចង់បាន Digne

The Sky Sports នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករ Digne ជំនាញខ្សែការពារ ស្លាបឆ្វេងនៅពេលនេះ កំពុងក្លាយទៅជាគោលដៅដ៏ គួរឲ្យទាក់ ទាញបំផុត ពីសំណាក់ ក្លឹបខ្លាំងៗនិងក្លឹបសេដ្ឋី របស់អង់គ្លេសជាច្រើន ។

កីឡាករ Lucas Digne បច្ចុប្បន្នកំពុងឡើងទំរង់លេងខ្លាំង ជាមួយនឹងក្លឹប Everton ប៉ុន្តែជឿជាក់ថា កំពុងតែធ្វើការ សម្រេចចិត្តក្នុងការ ចាកចេញទៅជាមួយនឹងក្លឹបចំនួន៣ ដែលបានបង្ហាញ ចំណាប់អារម្មណ៍ជាមួយនឹងកុងត្រា របស់គាត់ដូចជាក្លឹប Chelsea, West Ham និង Newcastle ផងដែរ ។

Digne បច្ចុប្បន្នត្រូវបានគេជឿជាក់ថា មានតម្លៃខ្លួនប្រមាណជា៣០លានផោន ប៉ុន្តែមិនសូវបានបង្ហាញ ខ្លួនលេងឲ្យក្លឹបក្រោមការ ដឹកនាំរបស់លោកគ្រូបង្វឹក Rafa Benitez នោះទេ ហើយសង្ឃឹមថា នឹងអាចធ្វើការចាកចេញនៅក្នុងខែ មករានេះជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top