The Mirror ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អតីតម្ចាស់ក្លឹប របស់ Newcastle លោក Mike Ashley ត្រូវបានគេជឿជាក់ថា បានប្រកាសហ៊ាន ចំណាយប្រាក់ប្រមាណ ជា៥០លានផោន ដើម្បីសុំទិញ និងគ្រប់គ្រងទាំងស្រុង ទៅលើក្លឹប Derby County ។
Derby County ដែលបច្ចុប្បន្នមានលោក Wayne Rooney ជាគ្រូបង្វឹកនោះ គឺបានចាប់ផ្តើមស្វែងរកម្ចាស់ក្លឹបថ្មី គិតចាប់តាំងតែពីខែកញ្ញាមកម្ល៉េះ ហើយក្រោយការ ប្រកាសលក់ Newcastle ភ្លាមតែប៉ុន្មានថ្ងៃ ប៉ុណ្ណោះ លោក Ashley បានព្យាយាមធ្វើការទំនាក់ទំនង រួចទៅហើយជាមួយ នឹងក្រុមការងាររបស់ Derby ។
គួររំលឹកដែរថា Newcastle ដែលបច្ចុប្បន្នកំពុងបន្ត ស្ថិតនៅបាតតារាងនោះត្រូវ បានលោកAshley លក់ទៅឲ្យក្រុមហ៊ុន និងម្ចាស់ក្លឹបថ្មី នៅអារ៉ាប់ ដែលមានទ្រព្យសម្បត្តិបំផុត ជាមួយនឹងទំហំទឹកប្រាក់៣០៥លានផោន ប៉ុន្តែលោកនឹង ធ្វើការ វិនិយោគទិញ Derby County ក្នុងតម្លៃត្រឹមតែ ៥០លានផោនប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី