កីឡា

Tuchel មិនសប្បាយចិត្ត ជាមួយនឹងទំរង់លេងរបស់ Lukaku ប៉ះនឹង Man City យប់មិញឡើយ

ចប់ការប្រកួតយប់មិញនេះ តោខៀវ Chelsea បានត្រឹមបរាជ័យ ទៅលើក្រុមមេឃខៀវ Man City ក្នុងលទ្ធផល ទាំងប្រផិតប្រផោយ ប៉ុន្តែគ្រូបង្វឹកលោក Thomas Tuchel ហាក់ដូចជាមិនសប្បាយចិត្តឡើយ ចំពោះទំរង់លេង របស់ខ្សែប្រយុទ្ធប៊ែលហ្ស៊ិកម្នាក់ របស់ក្រុមគឺកីឡាករ Romelu Lukaku។

លោក Tuchel នៅចប់ការប្រកួតបានសារភាពថា ពិតជាមានអារម្មណ៍មិនពេញចិត្តឡើយ ចំពោះទំរង់លេងរបស់កីឡាករ Lukaku ខណៈដែល De Bruyne គឺជាអ្នកដែលអាចស៊ុតបានគ្រាប់បាល់ តែ១គត់បញ្ចូលទី និងជាគ្រាប់បាល់ជ័យជំនះ ជួយឲ្យ Man City មាន១៣ពិន្ទុដាច់ ឈរនៅកំពូលតារាពីលើ Chelsea ដែលស្ថិតនៅលេខរៀងទី២។

លោកបានបញ្ជាក់បែបនេះថា៖ ពួកយើងមានបាល់សម្រុក៨ ឬ៩ដងទៅក្រុមម្ខាងដែរ ប៉ុន្តែអត់មានបាល់ណា ដែលអាចគ្រប់គ្រងបានសោះ នៅក្នុងប្រអប់មុខទី របស់ Man City ។ នេះគឺជាបញ្ហារបស់យើង ក្នុងការប្រកួតនេះជាពិសេសទំរង់លេង របស់ខ្សែប្រយុទ្ធ ពីព្រោះថាគាត់បានបន្តបាត់បង់ពេលវេលា និងបាត់បាល់ជាច្រើន ឡើងងាយៗស្រួលពេក។

គ្រូបង្វឹករូបនេះបានបន្តសំដៅចំណុចនេះ​ និងរិះគន់ចំៗទៅលើកីឡាករ Lukaku ថា៖គាត់គួរតែជាអ្នកទទួលខុសត្រូវ​ ចំពោះបញ្ហានេះ ប៉ុន្តែបែរត្រឹមបានបណ្តោយ ឲ្យបាត់បាល់ពីខ្លួនជាច្រើនលើកទៅវិញ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top