កីឡា

Rooney ជា​បេក្ខភាព​អាច​មក​ដឹក​នាំ Everton ក្រោយ​ក្លឹប​បណ្ដេញ Benitez

អ្នក​ចាត់​ការ​ Rafael Benitez ត្រូវ​បាន​ក្លឹប Everton បណ្ដេញ​ចេញ​ពី​តំណែង​ហើយ ក្រោយ​ដឹក​នាំ​បាន​ត្រឹម​ពាក់​កណ្ដាល ​រដូវ​កាល​២០២១-២២។

ការ​សម្រេច​ចិត្ត​​បញ្ចប់​តួ​នាទី​របស់​លោក Benitez ក្រោយ​ពេល Everton លេង​ចាញ់ Norwich កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​ពេល​នេះ​ក្លឹប​កំពុង​ស្វែង​រក​​អ្នក​ចាត់​ការ​​ថ្មី ។ Everton បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​លេខ​១៦ ​ក្នុង​តារាង​ពិន្ទុ ទើប​តែ​មាន​១៩​ពិន្ទុ​ប៉ុណ្ណោះ ក្រោម​ការ​ដឹក​នាំ​របស់​លោក Benitez។

Wayne Rooney កំពុង​ត្រូវ​បាន​ចាប់​អារម្មណ៍​ពី Everton ដើម្បី​មក​ជំនួស​កន្លែង​លោក Benitez ។ សព្វថ្ងៃ​​ជា​អ្នក​ចាត់​ការ​ក្នុង​ក្លឹប Derby County លោក Rooney ទទួល​បាន​ការ​កោត​សរសើរ​ជា​ច្រើន ​​ពី​ការងារ​ដែល​បាន​សម្រេច ​ក្នុង​រដូវ​កាល​នេះ ។ Rooney ធ្លាប់​ចូលរួម​លេង​ឲ្យ Everton ២ដង​​កាល​នៅ​ជា​កីឡាករ។

លោក Roberto Martinez ​ដែល​ជា​បេក្ខភាព​ម្នាក់​ទៀត ​កំពុង​ត្រូវ​​​បាន Evertonពិចារណា​​យក​ត្រឡប់​មក​វិញ ។ Martinez ធ្លាប់​មាន​បទពិសោធន៍​​ដឹកនាំ Everton ពី​ឆ្នាំ​២០១៣​ដល់​២០១៦។ បច្ចុប្បន្ន​លោក​កំពុង ​តែ​ធ្វើ​ជា​គ្រូ​របស់​ជម្រើសជាតិ ​បែលហ្ស៊ិក ហើយ​ប្រសិន​បើ Everton ចង់​បាន​លោក​មក​វិញ​ត្រូវ​ចំណាយ​ទិញ​ផ្ដាច់​កុងត្រា​២​លាន​ផោន ៕ ​

Most Popular

To Top