The Telegraph ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានដាក់ផែនការថ្មីមួយ ដើម្បីអាចធ្វើការដោះដូរ កីឡាករខ្សែបម្រើប្រយុទ្ធ របស់ក្លឹប Aston Villa ម្នាក់មកចូលរួមក្លឹបនាពេលខាងមុខ។

កីឡាករ John McGinn នឹងក្លាយទៅជាផែនការបន្ទាប់របស់ក្លឹប ខណៈដែលខ្លួនក៏បានត្រៀមយកកីឡាករម្នាក់ ទៅធ្វើការដោះដូរផងដែរនោះ គឺជាកីឡាករខ្សែប្រយុទ្ធ Martial តែងតែធ្លាប់បានបញ្ជាក់ប្រាប់ក្លឹប ជាយូរមកហើយថាចង់ចាកចេញពី Old Trafford។
ប្រធានផ្នែកបច្ចេកទេស របស់ក្លឹបលោក Darren Fletcher តែងតែបានលើកឡើង អំពីសមត្ថភាពដ៏អស្ចារ្យ របស់កីឡាករ McGinn វ័យ២៧ឆ្នាំរូបនេះ ហើយជឿជាក់ថាការដោះដូរ នឹងអាចធ្វើឡើង នៅក្នុងរដូវក្តៅខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី
