កីឡា

Barca ចាប់អារម្មណ៍ ខ្សែប្រយុទ្ធម្នាក់ទៀត របស់ Real Sociedad

The Sport ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រៅតែពីកីឡាករខ្សែប្រយុទ្ធ បទពិសោធជាច្រើននាក់ហើយនោះ ក្លឹបយក្សអេស្បាញ Bacelona ក៏កំពុងចាប់អារម្មណ៍ ទៅលើកីឡាករម្នាក់របស់ក្លឹប Real Sociedad ផងដែរ។

កីឡាករវ័យក្មេង Alexander Isak មានវ័យទើបតែ២២ឆ្នាំ កំពុងបានក្លាយខ្លួន ជាកីឡាករគោលដៅ ជំនួសឲ្យកីឡាករកំពូល Erling Haaland ប៉ុន្តែមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះថាក៏កំពុងមានក្លឹបជាច្រើន តាមចែចង់ផងដែរ។

គួរឲ្យដឹងដែរថា Isak ស៊ុតបាន៨គ្រាប់មកហើយ ក្នុងការបង្ហាញខ្លួនទាំង២៤ដង គ្រប់ការប្រកួតរបស់ Real Sociedad ក្នុងរដូវកាលនេះ ប៉ុន្តែក៏កំពុងមានកុងត្រាចាស់ រហូតទៅដល់ឆ្នាំ២០២៦ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top