កីឡា

Lewandowski លើកពានកីឡាករ ល្អបំផុតរបស់ FIFA ឆ្នាំ២០២១

ទីបំផុតកីឡាករ Robert Lewandowski គឺអាចលើកពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA ដែលមានឈ្មោះថា Best FIFA Men’s Player Award ចំនួន២ឆ្នាំជាប់គ្នាដោយយកឈ្នះទៅលើកីឡាករល្បីៗដូចជា Lionel Messi និង Mohamed Salahផង។

ការប្រកាសពានរង្វាន់ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទចំពោះកីឡាករអន្តរជាតិប៉ូឡូញខណៈដែលពានរង្វាន់សម្រាប់កីឡាករបាល់ទាត់ ជាស្ត្រីវិញគឺបានលើកីឡាករ Alexia Putellas បន្ទាប់ពីនាងធ្លាប់លើកពាន Ballon d’Or រួចមកហើោយ។

ក្រៅពីនោះក៏មានការប្រកាសពានរង្វាន់សំខាន់ៗជាច្រើនទៀតផងដែរដែលមានទាំងកីឡាករ Edouard Mendy ផងគ្រូបង្វឹកតោខៀវ Chelsea លោក Thomas Tuchel ផងនិងកីឡាករ Erik Lamela ផង៕

ប្រែសម្រួល៖ស៊ុនលី
https://www.goal.com/en/news/the-best-fifa-awards-2021-messi-salah-and-lewandowski-up-for/bltf9f5d9f8081c5357

Most Popular

To Top