Neymar សម្រេចបង្ហាញមុខសង្សារថ្មី ក្រោយតាមទាក់ទងនាង Bruna Biancardi ជាច្រើនខែ។ បើនិយាយពីរាងវិញស៊ិចស៊ីឡើងកប់តែម្ដង។

អ្នកទាំងពីរបានធ្វើដំណើរទៅលេង នៅប្រទេសកំណើត ជាមួយគ្នាកាលអំឡុងបុណ្យណូអែល និងបានថតរូបបង្ហាញភាពស្និទ្ធស្នាលកាលអំឡុងខែសីហា ឆ្នាំ២០២១។ Biancardi ក៏បានថតរូបជាមួយភរិយាកីឡាករ Angel Di Maria, Marco Verratti, Leandro Paredes និង Lionel Messi ។ តារាម៉ូដែលប្រេស៊ីលដដែល ក៏មានវត្តមានស្និទ្ធស្នាល ក្នុងការប្រកួតជាមួយ Neymar អំឡុងពេលដែលខ្សែប្រយុទ្ធរូបនេះ មានរបួសមិនបានជួយក្រុមលេងទល់ Nantes ។
បើគិតពីការរបួសនេះគឺ Neymar បានខកខានជួយក្រុមចំនួន ៨សប្ដាហ៍មកហើយ ដោយសាររបួសជង្គង់ ដែលបានកើតឡើងអំឡុងយកឈ្នះ Saint-Etienne ៣-១។ ទោះបីជាមិនទាន់មានការបញ្ជាក់ ជាផ្លូវការពីគូស្នេហ៍មួយគូនេះក៏ដោយ ប៉ុន្តែគូស្នេហ៍មួយគូនេះមិនខ្មាសអៀន ក្នុងការបង្ហាញមុខគ្នា នៅលើគណនីបណ្តេញសង្គម របស់ពួកគេឡើយ៕ Source: Sabay
