កីឡា

ក្រុមកីឡាករ-​ កីឡាការិនីតេក្វាន់ដូWT ចំនួន៣៥នាក់ ប្រឡងឡើង ខ្សែក្រវ៉ាត់ខ្មៅដាន់ គ្រប់កម្រឹត នៅខេត្តសៀមរាប

ភ្នំពេញ ៖ កាលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្លិបតេក្វាន់ដូឌ្រឺមស្ពត តំណាងឲ្យក្លិបទាំងអស់ នៅខេត្តសៀមរាប បានរៀបចំកម្មវិធីប្រឡងឡើង ខ្សែក្រវ៉ាត់ខ្មៅដាន់គ្រប់កម្រឹត ដោយមានការអញ្ជើញ ចូលរួមផ្ដល់កិត្តិយស ពីសំណាក់ លោកគ្រូជនជាតិកូរ៉េ ខាងត្បូង ឆយ យ៉ុងសុក ដែលជាគ្រូបង្វឹកធំ សម្រាប់ក្រុមជម្រើសជាតិ កីឡាតេក្វាន់ដូWTកម្ពុជា ទីតាំងស្ថិតនៅរោងកីឡាអង្គការ ដែល (ដា អ៉ីល) ភូមិភ្នំក្រោម ខេត្តសៀមរាប។

លោកគ្រូកីឡាតេក្វាន់ដូWTខេត្តសៀមរាប លេង ចាន់ថុល បានប្រាប់ឲ្យដឹងថា ការប្រឡងនេះមាន ៤ក្លិប ចូលរួមដូចជាក្លិបតេក្វាន់ដូ វិទ្យាល័យពួក ក្លិបតេក្វាន់ដូ “ដែល” ក្លិបតេក្វាន់ដូទ្រីមស្ពត និងក្លិបតេក្វាន់សាលាបឋមសិក្សា វត្តបូព៌ ដែលមានកីឡាករ-កីឡាការិនី សរុបចំនួន៣៥នាក់ក្នុងនោះ កីឡាការិនី១៣នាក់ ។

លោកបានបន្តថា កីឡាករ-កីឡាការិនីទទួលសញ្ញាប័ត្រដាន់ ១0 នាក់ និងប្រឡងខ្សែ ក្រវ៉ាត់ដាន់ ៦នាក់ ប្រឡងឡើងខ្សែ ក្រវ៉ាត់ខ្មៅដាន់គ្រប់កម្រឹត និងពិធីចែកសញ្ញាប័ត្រដាន់ ដល់កីឡាករ-ការិនីបានប្រឡងជាប់ កាលពីឆ្នាំមុនផងដែរ ។ ក្នុងឳកាសនេះលោកគ្រូជនជាតិ កូរ៉េខាងត្បូង ឆយ យ៉ុងសុកបាននាំយកសម្លៀក បំពាក់តេក្វាន់ដូចំនួន៣0 កំផ្លេរផងដែរ ៕

Most Popular

To Top