កីឡា

ក្រុមកីឡាជនពិការកម្ពុជាឈ្នះមេដាយមាស៥ គ្រឿង ហើយនៃ Asian Para Game នៅឥណ្តូនេស៊ី

ភ្នំពេញ៖ ក្រុមកីឡាជនពិការកម្ពុជាដណ្តើមបានមេដាយមាស២ គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២ គ្រឿងនៃព្រឹត្តិការណ៍ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម(Asian Para Game) លើកទី១១ ទីក្រុងសូឡូ ប្រទេស ឥណ្ឌូនេស៊ី ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ។


ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្តូនេស៊ីដោយមានការដឹកនាំពីសំពាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា។
អត្តពលិកកីឡាហែលទឹកជនពិការកម្ពុជា ដណ្តើមបានមេដាយ២គ្រឿង គឺកីឡាករជនពិការ ខូយ កុយ ឈ្នះមេដាយប្រាក់ លើវិញ្ញាសាកង្កែប ១០០ម class SB7 និងកីឡាករជនពិការ យ៉ាវណ្ណ: ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាកង្កែប Class SB9 ។ ក្រុមបាល់បោះរទេះនារីដណ្តើមបានមេដាយមាស កីឡាការិនីអត្តពលកម្ម វិត ចន្ថា ដណ្តើមបានមេដាយមាស និងក្រុមបុរសវាយកូនឃ្លីលើតុ២ទល់២នាក់ប្រភេទ TT៣ បានមេដាយសំរឹទ្ធ ១គ្រឿង សរុបមេដាយ កម្ពុជាដណ្តើមបាន ៥គ្រឿង មាស២ ប្រាក់១ និងសំរឹទ្ធ២គ្រឿង ។


កម្ពុជាបានបញ្ជូនប្រតិភូកីឡាប៉ារ៉ាឡាំពិកសរុបចំនួន សរុប ១៧៩នាក់ ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ លើ ១១ប្រភេទកីឡា ធ្វើដំណើរតាមជើងយន្ដហោះពិសេស នៃក្រុមហ៊ុន Sky Angkor Airlines ដែលប្រកាសផ្ដល់ការដឹកជញ្ជូនដោយឥតគិតថ្លៃ ដល់អត្តពលិកជនពិការកម្ពុជា បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអនុញ្ញាតឲ្យមានយន្ដហោះ ដឹកជញ្ជូនពិសេសផ្ទាល់ពីរាជធានីភ្នំពេញ ទៅទីក្រុងសូឡូ ដែលជាកន្លែងប្រកួត៕

ដោយ៖លី ភីលីព

Most Popular

To Top