ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញកាយវិការ មិនសប្បាយចិត្តនោះទេ ក្រោយពីត្រូវលោក Ralf Rangnick ប្ដូរចេញនៅនាទី៧០ ក្នុងការប្រកួតដែល Man Utd ឈ្នះ Brentford ៣-១។
សម្រាប់ការប្រកួតនេះដែរ នៅតង់ទី១ មិនមានគ្រាប់បាល់នោះទេ ប៉ុន្តែឈានដល់តង់ទី២វិញ ឃើញថាក្រុម Man Utd ធ្វើបានល្អ រកបាន៣គ្រាប់មុន ដោយកីឡាករ Elanga នាទី៥៥ Greenwood នាទី៦២ និង Rashford នាទី៧៧។ ស្របពេល១គ្រាប់របស់ Brentford វិញ រកបានដោយ Toney នៅនាទី៨៥។

ក្នុងការប្រកួតនោះដែរ គេសង្កេតឃើញថាខ្សែប្រយុទ្ធ Ronaldo មិនសប្បាយចិត្តនោះទេ ក្រោយពីលោក Rangnick ដូរចេញនៅនាទី៧០។ ដោយរូបគេឆ្ងល់ថា មូលហេតុអ្វីបានជាដូរចេញ ស្របពេលកំពុងធ្វើបានល្អនៅឡើយ។ ជាមួយទម្រង់លេងក្រុមក៏កំពុងបន្ដដាក់សម្ពាធលើ Brentford ដែរ៕ Source: Sabay
