កីឡា

Werner៖​ ខ្ញុំពិតជាឆ្ងល់ថា ហេតុអ្វីបានជាអ្នកគាំទ្រ Chelsea ពេញចិត្តខ្ញុំខ្លាំង

ទោះបីជាមានទំរង់លេងអន់ខ្លាំង រយៈពេលចុងក្រោយនេះ ដែលបានផ្ទេរមកចូលរួមជាមួយនឹងតោខៀវ Chelsea ក្តីប៉ុន្តែកីឡាករខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner បានបញ្ជាក់ថា គាត់ពិតជាមានអារម្មណ៍មោទនភាព និងសប្បាយចិត្តខ្លាំងណាស់ ដោយសារតែអ្នកគាំទ្រនៅ Stamford Bridge។

ឆ្លើយតបទៅនឹងទំរង់លេង ដែលមិនសូវល្អតបតាមការរំពឹងទុកប៉ុន្តែ Werner បែរបាននិយាយបែបនេះថា៖ ខ្ញុំពិតជាមិនដឹងថាហេតុអ្វីនោះទេ ដែលអ្នកគាំទ្ររបស់ក្លឹប Chelsea នៅតែពេញចិត្តនិងបន្តគាំទ្រខ្ញុំខ្លាំងបែបនេះ។

Werner បានផ្ទេរមក Chelsea កាលពីឆ្នាំ២០២០ពីក្លឹប RB Leipzig ក្នុងតម្លៃខ្លួនដល់ទៅ៤៨លានផោន ប៉ុន្តែមួយរដូវកាលកន្លះកន្លងមកនេះ គាត់មិនអាចធ្វើឲ្យក្រុមមានកំណត់ត្រាល្អ ជាមួយនឹងគ្រាប់ស៊ុតបញ្ចូលទីឡើយ ដោយរកបានត្រឹមតែ១៨គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនសរុប៧០ដង ហើយបានត្រឹមតែ៦គ្រាប់ប៉ុណ្ណោះ ក្នុងរដូវកាលនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top