កីឡា

Juventus កំពុងចរចាកុងត្រារបស់ Martial ក្នុងលក្ខខណ្ឌខ្ចីជើង

កីឡាករខ្សែប្រយុទ្ធបារាំង Anthony Martial កំពុងតែព្យាយាមស្វែងរកក្លឹបថ្មី ដើម្បីអាចចាកចេញពីក្លឹប បិសាចក្រហម Man UTD ជាពិសេសនៅក្នុងអំឡុងខែមករានេះ។

មកដល់ពេលនេះ មានក្លឹបជាច្រើនទាំងនៅអង់គ្លេសផ្ទាល់ និងជាពិសេសអ៊ីតាលីផង កំពុងដាក់សំណើរសុំចរចាក្នុងនោះ Juventus បានធ្វើការបញ្ជាក់ច្បាស់ហើយ ពីផែនការរបស់ខ្លួន ដើម្បីអាចធ្វើការជាមួយនឹងកីឡាកររូបនេះ ខណៈដែលដំណើរការចរចា គឺកំពុងចាប់ផ្តើមរួចទៅហើយ។

ក្នុងលក្ខខណ្ឌ ស្របតាមតម្រូវការច្បាស់លាស់ Man UTD នឹងត្រៀមខ្លួន ដើម្បីស្តាប់ការផ្តល់ឲ្យទាំងឡាយ សម្រាប់ Martial ហើយជឿជាក់ថា Juventus នឹងហ៊ានចំណាយប្រាក់មួយផ្នែក នៃប្រាក់កម្រៃរបស់ Martial ក្នុងលក្ខខណ្ឌខ្ចីជើងលើកនេះ ប្រមាណជា៦លានផោន ក្នុងមួយឆ្នាំ។

ទោះបីជាយ់ាងណាក្តីកីឡាករ នៅមិនទាន់សម្រេចចិត្ត ពីព្រោះថាក៏មានសំណើរសុំពីក្លឹបធំៗ ផ្សេងទៀតដូចជា Sevilla និង Barcelona ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top