កីឡា

Arsenal ទទួលបានសំណើរ ៦,៧លានផោនពី Al Nassr សុំទិញ Aubameyang

ទោះបីជាបានទទួលសំណើរមួយចំនួន បូកទាំងសំណើរពីក្លឹបនៅអារ៉ាប៊ីសាអូឌីតក្តី ប៉ុន្តែមកដល់ពេលនេះ ក្លឹបកាំភ្លើងធំ Arsenal នៅមិនទាន់បានធ្វើការឆ្លើយតបណាមួយ ដើម្បីអាចអនុញ្ញាតិ ឲ្យប្រធានក្រុមកីឡាករ Aubameyang ចាកចេញនោះទេ។

Al Nassr ក្លឹបយក្សមកពីអារ៉ាប៊ីសាអូឌីត ហាក់ដូចជាបានកំពុង ខិតខំប្រឹងប្រែងខ្លាំងជាងគេ តាមរយៈសំណើរសុំចរចា ក្នុងតម្លៃខ្លួនប្រមាណជា៦,៧លានផោន ក្រោយបានទទួលដំណឹងថា កីឡាកររូបនេះបានបាត់បង់តំណែង ជាជម្រើស១១នាក់ដំបូង ក្រោមការដឹកនាំរបស់លោកMikel Arteta ទៅហើយនោះ។

Al Nassr នឹងទទួលយកកុងត្រាកំចីកីឡាករជាមុនសិន មុនពេលដែលអាចទិញ យកកីឡាកររូបនេះ ក្នុងតម្លៃខ្លួន៦,៧លានផោននេះ នៅរដូវក្តៅខាងមុខប៉ុន្តែArsenal នៅមិនទាន់ធ្វើការឆ្លើយតប ចំពោះកីឡាករខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរបស់ខ្លួនរូបនេះនៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top