កីឡា

ភ្នាក់ងារកីឡាករ Arthur ធ្វើដំណើរទៅជួប ជាមួយនឹង Arsenal

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងធ្វើការងារខិតខំយ៉ាងខ្លាំង ក្នុងការអាចផ្ទេរយកកីឡាករប្រេស៊ីល Arthur ក្នុងលក្ខខណ្ឌខ្ចីជើង មកចូលរួមជាមួយនឹង Emirates ក្នុងពេលរដូវកាល ដែលនៅសេសសល់។

ការព្យាយាមរបស់កាំភ្លើងធំ Arsenal បានធ្វើឡើងតាំង តែពីសប្តាហ៍ចុងក្រោយនេះ ហើយមកដល់ពេលនេះភ្នាក់ងារកីឡាករ Arthur ក៏បានធ្វើដំណើរមកជួបជាមួយ នឹងតំណាងរបស់ Arsenal ហើយដែរដើម្បីពិនិត្យលទ្ធភាព នៃការដោះដូរនេះ។

ទោះបីជាយ៉ាងណាក្តីក្លឹប Juventus ដែលជាក្លឹបបច្ចុប្បន្ន របស់កីឡាករវ័យ២៥ឆ្នាំរូបនេះ នៅមិនទាន់បានបង្ហាញភ្លើងខៀវនៅឡើយទេ និងកំពុងស្វែងរកកីឡាករ សម្រាប់មកជំនួសតំណែងនេះជាមុនសិន។

Juventus មិនចង់ធ្វើឲ្យក្រុមរបស់ខ្លួនចុះថយ ក្នុងពេលកំពុងប្រកួតពាក់កណ្តាល រដូវកាលបែបនេះឡើយ ទោះបីជាមិនមែនជាកីឡាករជម្រើសដំបូងក្តី ហើយជាក់ស្តែងកំពុងចាប់អារម្មណ៍ ជាមួយនឹងកីឡាករ Bruno Guimaraes របស់ក្លឹប Lyon ដែរប៉ុន្តែការចរចា មិនទទួលបានលទ្ធផលឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top