កីឡា

Man UTD យកឈ្នះ Brentford តែ CR7 មិនសូវសប្បាយចិត្តនោះទេ

បិសាចក្រហម Man UTD បានស្គាល់រសជាតិ នៃការប្រកួតជ័យជំនះឡើងវិញ ក្រោយការប្រកួតយប់មិញ យកឈ្នះលើក្រុម Brentford ក្នុងលទ្ធផល៣ទល់នឹង១ ប៉ុន្តែគេមើល ឃើញថា កីឡាករខ្សែប្រយុទ្ធជើងចាស់ CR7 ហាក់ដូចជាមិនសូវសប្បាយចិត្តឡើយ ពីព្រោះថាគាត់ត្រូវបានគ្រូបង្វឹក ដកចេញពីប្រកួតទាំងមិនទាន់អស់ចិត្ត ។

កីឡាករ CR7 កីឡាករ Bruno Fernandes និង Mason Greenwood សុទ្ធតែមានវត្តមានក្នុងការប្រកួត យប់មិញនេះប៉ុន្តែមិនអាចធ្វើអ្វី បានឡើយរហូតដល់៤៥នាទី ទើបសម្រេចប្តូរកីឡាករវ័យក្មេង Anthony Elanga ចូលជំនួសវិញ ហើយក៏ក្លាយទៅជាកីឡាករ ដែលអាចស៊ុតបញ្ចូលទីជ័យជំនះផងដែរ ។

ប្តូរចូលបានត្រឹមតែ១០នាទីប៉ុណ្ណោះ Elanga វ៏៧១៩ឆ្នាំ ក៏អាចរកបានគ្រាប់បាល់ដំបូង ប្រចាំរដូវកាលឲ្យខ្លួនឯង និងក៏ដូចជូនក្រុមផងហើយបានត្រឹមតែ ៧នាទីប៉ុណ្ណោះ Greenwood ក៏អាចស៊ុតបញ្ចូលទី បានថែម១គ្រាប់ទៀត និងគ្រាប់បាល់ចុងក្រោយ ដោយកីឡាករ Marcus Rashford នៅនាទីទី៧៧ខណៈដែល Brentford ជាម្ចាស់ផ្ទះតាមវិញបាន១គ្រាប់ប៉ុណ្ណោះនានា ទីទី៨៥ដោយកីឡាករ Ivan Toney៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top