កីឡា

កីឡាករ Novak Djokovic កាន់កាប់ភាគហ៊ុនភាគច្រើននៃក្រុមហ៊ុនព្យាបាល COVID 

ស៊ែប៊ី ៖កីឡាករវាយកូនបាល់លំដាប់ពិភពលោក Novak Djokovic នឹងមិនអាចលេងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ Australian Open បានឡើយ ប៉ុន្តែវាហាក់ដូចជាលោកមានសង្ឃឹមខ្ពស់ក្នុងការព្យាបាល COVID យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។

វាបានលេចចេញនូវព័ត៌មានអាថ៌កំបាំងកីឡាករវាយកូនបាល់ជនជាតិស៊ែប៊ី និងភរិយារបស់លោកកាន់ភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់ប្រទេសដាណឺម៉ាកកំពុងធ្វើការដើម្បីបង្កើតការព្យាបាលសម្រាប់មេរោគឆ្លង។ Ivan Loncarevic នាយកប្រតិបត្តិនៃក្រុមហ៊ុន QuantBioRes បានប្រាប់ថា បុរសអាយុ ៣៤ ឆ្នាំរូបនេះបានទិញភាគហ៊ុន ៨0ភាគរយក្នុងខែមិថុនា ឆ្នាំ ២0២0។ លោកបដិសេធមិនប្រាប់ថាតើវាមានតម្លៃប៉ុន្មាននោះទេ។

QuantBioRes កំពុងបង្កើត Peptide ដែលរារាំងមេរោគឆ្លងពីការឆ្លងកោសិកាមនុស្ស។ លោក Loncarevic បាននិយាយថា វារំពឹងថានឹងចាប់ផ្តើមការសាកល្បងព្យាបាលនៅចក្រភពអង់គ្លេសនៅរដូវក្តៅនេះ ហើយលោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនកំពុងធ្វើការព្យាបាលមិនមែនថ្នាំវ៉ាក់សាំងឡើយ។

លោក Loncarevic បានបន្តថា ក្រុមហ៊ុនមានអ្នកស្រាវជ្រាវប្រហែលដប់នាក់ដែលរីករាលដាលនៅទូទាំងប្រទេសដាណឺម៉ាក អូស្ត្រាលី និងស្លូវេនី។ Djokovic និងភរិយារបស់លោកឈ្មោះលោកស្រី Jelena មានភាគហ៊ុន ៤0.៨ភាគរយ និង ៣២.៩ភាគរយនៃក្រុមហ៊ុនរៀងៗខ្លួន នេះបើយោងតាមការចុះបញ្ជីក្រុមហ៊ុនដាណឺម៉ាក៕ ដោយ៖លី ភីលីព

Most Popular

To Top