រំលឹកឡើងវិញដែរថា កីឡាករប្រេស៊ីលឆ្នើម Oscar បានសម្រេចចិត្តទាំងគួរឲ្យភ្ញាក់ផ្អើល ក្នុងការផ្ទេរចេញពីក្លឹបតោខៀវ Chelsea ទៅកាន់លីគកំពូលនៃប្រទេសចិន កាលពីឆ្នាំ២០១៧ក្នុងតម្លៃប្រចាំខែ ជាងកន្លះលានដុល្លារ ក្នុងមួយសប្តាហ៍។
មកដល់បច្ចុប្បន្នស្រាប់តែមានលេចឬព័ត៌មានថា កីឡាកររូបនេះ នឹងអាចវិលត្រឡប់មកកាន់លីគកំពូលអឺរ៉ុបវិញ ប៉ុន្តែដោយយល់ព្រមក្នុងការកាត់បន្ថយប្រាក់កម្រៃដែលទទួលបច្ចុប្បន្ន ជាមួយនឹងក្លឹបចិន ដែលមានចំនួនរហូតទៅដល់ ៥៤ម៉ឺនផោន ក្នុងមួយសប្តាហ៍។
កីឡាករវ័យ៣០ឆ្នាំរូបនេះ ជាការឆ្លើយតបបានចេញមក ដោយសារភាពថាក្លឹប Barcelona ពិតជាកំពុងបានទាក់ទង ជាមួយនឹងភ្នាក់ងាររបស់ខ្លួនពិតមែនដើម្បី ពិនិត្យមើលលទ្ធភាព នៃការផ្ទេរប៉ុន្តែនឹងត្រូវរងចាំ រហូតដល់ខែមិនាជាពេលវេលាបញ្ចប់ រដូវកាលនៅចិន៕ ប្រែសម្រួល៖ស៊ុនលី