កីឡា

Spurs ខិតជិតក្នុងការផ្ទេរយក Traore ពី Wolves

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Wolves ទំនងជានឹងត្រូវបាត់បង់កីឡាករ ខ្សែប្រយុទ្ធស្លាប Adama Traore ហើយក្នុងពេលខាងមុខនេះ ពីព្រោះទាំងកីឡាករ ក៏តែងតែបានបង្ហាញពីបំណង ចង់ចាកចេញផងដែរ។

ប្រភពដដែលបានសរសេរទៀតថា ក្លឹបអង់គ្លេសមាន់ខ្នាយមាស Spurs គឺជាក្លឹបកំពុងនាំមុខគេ និងកំពុងតែកៀកទៅដល់ការសម្រេចចុងក្រោយចំពោះកុងត្រាជាមួយនឹងកីឡាករ មាឌធំអេស្បាញរូបនេះ។

Traore វ័យ២៥ឆ្នាំមកលដល់បច្ចុប្បន្ន មានកុងត្រានៅត្រឹមចុងរដូវកាលនេះប៉ុណ្ណោះ និងធ្លាប់បានបញ្ជាក់ច្បាស់ហើយថា គ្មានផែនការក្នុងការបន្តកុងត្រាថ្មីជាមួយនឹង Wolvesឡើយគ្រូបង្វឹករបស់ Spurs លោក Antonio Conte បានបញ្ជាក់ហើយថា Traore គឺជាកីឡាករគោលដៅអទិភាពបំផុតនិងប្តេជ្ញាចិត្ត នាំយកកីឡាកររូបនេះ មកចូលរួមក្លឹបឲ្យបានឆាប់បំផុត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top