កីឡា

លោក Rangnick គាំទ្រ Ronaldo សម្រាប់អនាគតជាគ្រូបង្វឹក

នៅសប្តាហ៍នេះ ក្រោយមានការអាក់អន់ចិត្តគ្នាជាច្រើន រវាងគ្រូបង្វឹកលោក Ralf Rangnick ជាមួយនឹងកីឡាករ Cristiano Ronaldo រួចមកគ្រូបង្វឹករូបនេះ បែរជាបានចេញមកធ្វើការថ្លែងអំពីការគាំទ្រ របស់លោកដើម្បីឲ្យកីឡាករ CR7 រូបនេះក្លាយជាគ្រូបង្វឹកនាពេលអនាគត។

បញ្ហារវាងគ្នាបានកើនឡើងកំដៅ ជាពិសេសការប្រកួតចុងក្រោយមួយ ប៉ះនឹងក្រុម Brentford នៅពេលដែលគ្រូបង្វឹកលោក Rangnick បានសម្រេចចិត្តប្តូរកីឡាករប៉ទុយហ្គាល់រូបនេះ ចេញនៅពាក់កណ្តាលនៃការប្រកួត។

លោក Rangnick មិនបានប្រតិកម្មទៅនឹងការអាក់អន់ចិត្តរបស់ Ronaldo នោះទេប៉ុន្តែបែរជាផ្តល់ការគោរព និងជឿជាក់ថា ថ្ងៃណាមួយកំពូលកីឡាកររូបនេះ នឹងក្លាយទៅជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top