The Express ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាទោះបីជាមានព័ត៌មាន ជាបន្តបន្ទាប់អះអាងថា កីឡាករខ្សែប្រយុទ្ធឆ្នើម Kylian Mbappe នឹងមិនបន្តរស់នៅជាមួយនឹង PSG ក្តីប៉ុន្តែមានការលើកឡើងមួយពីសំណាក់ អតីតកីឡាកររបស់ Real Madrid ម្នាក់ថាគាត់នឹងមិនចាកចេញនោះទេ។

អតីតកីឡាកររបស់ក្លឹប Real Madrid លោក Geremi បានលើកឡើងថា៖សម្រាប់ខ្ញុំខ្ញុំគិតថា វាគឺជារឿងដែលមិនអាចទៅរួចរាល់នៅឡើយ សម្រាប់ការចាកចេញរបស់ Mbappe។
លោកបន្តថា៖ខ្ញុំនៅចាំបាន Mbappe នៅគ្រាដំបូងធ្លាប់បាននិយាយថា បំណងរបស់គាត់គឺចង់លេងជាមួយ នឹងក្លឹបធំបំផុតលើលោកហើយបើអ្នកមើលទៅសមាជិកក្រុម តែមានក្រុមណា ដែលមានកីឡាករខ្លាំងៗបំផុត ដូចជានៅ PSG ទៀតនោះ។ ដូចនេះខ្ញុំមិនជឿទេថាគាត់ នឹងត្រូវផ្លាស់ចេញទៅនៅពេលដែល PSG មានកីឡាករល្អបំផុត លើលោកជាច្រើននៅទីនេះ រួចទៅហើយនោះទេ៕ ប្រែសម្រួល៖ស៊ុ នលី
