កីឡា

Rashford ស៊ុតបាន១គ្រាប់គត់ ជួយឲ្យក្រុមឡើង ទៅលេខ៤

គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD លោក Ralf Rangnick បានទទួលរងពាក្យរិះគន់យ៉ាងខ្លាំង កាលពីសប្តាហ៍មុនពេលប្រកួតប៉ះនឹង Aston Villa ប៉ុន្តែនៅសប្តាហ៍នេះយប់មិញ គ្រូបង្វឹករូបនេះបានដូរយុទ្ធសាស្ត្រ ដោយដាក់កីឡាករបម្រុង ក្នុងជួរប្រយុទ្ធដើម្បីអាចទទួលបានលទ្ធផល១ទល់នឹង០លើក្រុម West Ham។

ទំរង់លេងរបស់ Man UTD មិនសូវល្អឡើយ នៅប្រកួតដើមតង់ ប៉ុន្តែបានផ្លាស់ប្តូរនៅពេល ដែលកីឡាករខ្សែប្រយុទ្ធសំខាន់ៗ បានចូលរួមគ្នាមកវិញដូចជា Martial, Cavani, CR7 និង Rashford ទើបអាចរបូតគ្រាប់បាល់មួយ បាននៅនាទីចុងក្រោយទៅហើយ។

ជាការបញ្ចូនបាល់យ៉ាងល្អកាត់មុខទី ដោយកីឡាករ Cavani ហើយអាចឲ្យ Rashford បន្ថែមបាល់ងាយៗ បញ្ចូលទីជួយឲ្យក្រុមបិសាចក្រហម Man UTD រកបាន៣ពិន្ទ ទាំងប្រផិតប្រផោយ និងកំពុងអង្គុយនៅលេខរៀងទី៤ បណ្ទោះអាសន្ន ក្នុងតារាង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top