ចប់ការប្រកួតក្រុមភ្ញៀវ ដែលជាក្រុមកំពុង ស្ថិតនៅកំពូលតារាង Man City មិនអាចធ្វើអ្វីក្រុមភ្ញៀវ Southampton បានឡើយហើយចប់ការ ប្រកួតក្រុមទាំងពីរ បានត្រឹមលទ្ធផល ១ទល់នឹង១ ប៉ុណ្ណោះយក១ពិន្ទុចែក គ្នាត្រឡប់ទៅផ្ទះវិញរៀងខ្លួន។
Man City គ្រប់គ្រងបាល់បានទៅដល់ ៧៤ភាគរយ ប៉ុន្តែអាចស៊ុតចំគោលដៅ បានតែ៥ដងប៉ុណ្ណោះ ក្នុងស៊ុតចេញ សរុបដល់ទៅ២០ដង ប៉ុន្តែគ្រាប់បាល់បែរ ជាបានរបូតមុន តាំងតែ ពីនាទីទី៧ទៅឲ្យម្ចាស់ផ្ទះ Southampton ធ្វើបានដោយកីឡាករ Kyle Walter Peters ។
ចប់ការប្រកួតតង់ទី១ ក្រុម Man City មិនអាចតាមបានមកវិញនោះទេ និងរហូតដល់តង់ទី២នាទីទី៦៥ ទើបខ្សែការពារ Aymeric Laporte អាចធ្វើបាន១គ្រាប់ តាមស្មើមកវិញ។
លទ្ធផលបង្ហាញបាន Man City ប្រកួតបាន២៣ដង រកបាន៥៧ពិន្ទុ ឈរ នៅលេខរៀងទី១ដដែលខណៈដែល Southampton មាន២២ប្រកួតរួចរាល់ និងមាន២៥ពិន្ទុឈរ លេខរៀងទី១២នៅឡើយ ៕
ប្រែសម្រួល៖ស៊ុនលី