កីឡា

Zlatan ណែនាំ Mbappe មួយចំនួន ចំពោះមុខបញ្ហាបន្តកុងត្រា នៅ PSG

នៅសប្តាហ៍នេះកីឡាករ ខ្សែប្រយុទ្ធវ័យចំណាស់ Zlatan Ibrahimovic បានធ្វើការលើកឡើង និងធ្វើការណែនាំទៅកាន់កីឡាករ Kylian Mbappe មួយចំនួនអំពីអ្វីដែលគួរតែសម្រេចចិត្ត ចំពោះមុខបញ្ហាបន្តកុងត្រានៅ PSG។

មកដល់ពេលនេះ Mbappe មានកុងត្រានៅសល់ត្រឹមតែរដូវក្តៅប៉ុណ្ណោះ ដើម្បីធ្វើការសម្រេចចិត្តដ៏ធំមួយ ក្នុងជីវិតថាគួរបន្តរស់នៅ Parc des Prince ជាមួយនឹង PSG ឬគួរចាកចេញទៅ Real Madrid តាមការចង់បាន។

Zlatan បាននិយាយបែបនេះថា៖ មកដល់ពេលនេះមានតែ Mbappe ដែលអាចឆ្លើយតប និងឆ្លើយទៅនឹងសំណួរថា គាត់នឹងត្រូវទៅទីណាពោលគឺអាស្រ័យទៅលើអ្វីដែលគាត់ចង់បាន និងអ្វីដែលគាត់កំពុងគិត។

លោកបន្តថា៖ ប៉ុន្តែសម្រាប់ខ្ញូំខ្ញុំ នឹងចាកចេញជាមិនខាន ក្នុងពេលនេះ។ គ្មានគ្រូបង្វឹករូបណា ដែលមិនចង់បានគាត់នោះឡើយ ហើយប្រសិនបើជាខ្ញុំវិញនោះខ្ញុំនឹងចាកចេញទៅលេងជាមួយនឹង Real Madrid ជាមិនខាន។ ទោះបីជាយ៉ាងណាក្តី PSG ក៏ព្យាយាមរក្សាទុក Mbappe ផងដែរដូច្នេះការសម្រេចចិត្តចុងក្រោយ គឺស្ថិតនៅលើខ្លួនគាត់ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top