កីឡាករខ្សែការពារកណ្តាលឆ្នើម Sule នឹងត្រូវចាកចេញពីក្លឹប Bayern Munich ហើយនារដូវក្តៅខាងមុខនេះ ក្រោយកីឡាករ បានបញ្ជាក់ច្បាស់ហើយថា គ្មានបំណងក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងគ្នាឡើយ។
ទោះបីជាយ៉ាងណាក្តី Bayern Munich ក៏បានសម្លឹងមើលឃើញកីឡាករម្នាក់ របស់ក្លឹបតោខៀវ Chelsea ទុកសម្រាប់ជំនួសតំណែងនេះ ទៅហើយដែរហើយ The Goal ជឿជាក់ថានោះ គឺជាកីឡាករដាណឺម៉ាក Andreas Christensen។
Sule មកដល់ពេលនេះកំពុងត្រូវបានចែចង់ ដោយក្លឹបជាច្រើនបូករួមទាំងអង់គ្លេស និងអេស្បាញផងដែរ ហើយការពិភាក្សាគ្នា គឺអាចធ្វើទៅបានដោយសេរី នៅក្នុងខែនេះ ពីព្រោះថាកីឡាករ នឹងអាចចាកចេញពីអាល្លឺម៉ង់ ដោយមិនមានតម្លៃខ្លួនឡើយ នៅរដូវក្តៅ៕ ប្រែសម្រួល៖ស៊ុនលី