អូស្រ្តាលី ៖ កីឡាករវាយកូនបាល់លំដាប់ពិភពលោក លោក Rafael Nadal បានក្លាយជាបុរស ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ កីឡាវាយកូនបាល់ដោយបានយកឈ្នះ ការប្រកួតពានរង្វាន់កីឡា វាយកូនបាល់ Australian Open និងការប្រកួតពានរង្វាន់កីឡាវាយកូនបាល់ Grand Slam ជាលើកទី ២១ របស់លោកយោង តាមការចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវ ។
កីឡាកររូបនេះបានយកឈ្នះកីឡាករ វាយកូនបាល់ Daniil Medvedev ប្រើរយៈពេល ៥ ម៉ោង និង ២៤ នាទី ជារយៈពេល វែងបំផុតទី៥ ក្នុងប្រវត្តិសាស្ត្រនៃការប្រកួត ដើម្បីដណ្តើមពានរង្វាន់ នៅពេលឈ្នះ Nadal បានទម្លាក់រ៉ាកែត របស់ខ្លួនទៅលើទីលាន ប្រកួតទាំងមិនជឿ មុននឹងកណ្តាប់ដៃរបស់លោក និងអបអរជាមួយក្រុមគាំទ្ររបស់លោក ។
ជ័យជម្នះនេះក៏ធ្វើឲ្យលោកក្លាយ ជាបុរសទី ២ ក្នុងយុគសម័យ Open បន្ទាប់ពី Djokovic បានឈ្នះពានរង្វាន់នីមួយៗ ក្នុងចំណោមពានរង្វាន់ទាំង ៤យ៉ាងហោចណាស់២ដង ហើយ Nadal ទីបំផុតបានបន្ថែមមកុដ Australia Open ជាលើកទី២ ដែលលោកបានប្រជ្ញាឆ្នាំ ២00៩ ។
ថ្លែងបន្ទាប់ពីការទទួលជ័យជម្នះរបស់លោក លោក Nadal បានអបអរសាទរ Medvedev ថា នេះគឺជាការប្រកួតកីឡា វាយកូនបាល់ដ៏រំជួលចិត្តបំផុត ក្នុងអាជីពរបស់ខ្ញុំ ហើយការចែករម្លែកនៅទីលានប្រកួតជាមួយអ្នក គឺគ្រាន់តែជាកិត្តិយស និងល្អបំផុតនាពេលអនាគត ៕ដោយ៖លី ភីលីព