កីឡា

Wolves ត្រៀមចាយលុយ ៨លានផោន ទិញខ្សែប្រយុទ្ធម្នាក់ ជំនួសតំណែង Traore

The Sun Sports ចេញផ្សាយនៅថ្ងៃក្លឹប Wolves កំពុងដាក់សំណើរសុំទិញកីឡាករ ខ្សែបម្រើប្រយុទ្ធ Boubacar Traore ក្នុងតម្លៃខ្លួនប្រមាណ ជា៨លានផោនទុកមកជំនួស កីឡាករ Adam Traore ដែលទើបតែបានប្រកាសចាកចេញ ពីទៅចូលរួមជាមួយនឹង Barcelona។

កីឡាករវ័យទើបតែ២០ឆ្នាំជនជាតិ ម៉ាលីរូបនេះបច្ចុប្បន្នកំពុង លេងនៅក្លឹប Metz លីគកំពូលបារាំងហើយក្លឹបនេះ ក៏មានបំណងចង់លក់គាត់ ដើម្បីអាចប្រមូលបានលុយមួយ ចំនួនមកប្រើប្រាស់សម្រាប់ក្លឹប ផងដែរនៅរដូវក្តៅខាងមុខ ។

Traore រូបនេះបានបង្ហាញខ្លួនដំបូង ឲ្យក្លឹបកាលពីរដូវ កាលមុននិងកំពុងជួយឲ្យក្លឹប ស្ថិតនៅក្នុងស្ថេរភាពល្អហើយ សម្រាប់រដូវកាលនេះក្រោយការ លេងបាន១៧ប្រកួត នៅរដូវកាលនេះផង ហើយបច្ចុប្បន្ន កំពុងមានឈ្មោះជា កីឡាករឈុតធំ របស់ជម្រើសជាតិម៉ាលី ។

គួរឲ្យដឹងដែរថា Adam Traore ដែលត្រូវបានប្រគល់ទៅឲ្យ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើង កាលពីចុងសប្តាហ៍កន្លងមក នឹងត្រូវប្រគល់ទាំងភារកិច្ចសម្រាប់ Barcelona ផងដែរ ក្នុងការទទួល ខុសត្រូវលើប្រាក់កម្រៃ ទាំងស្រុងរបស់កីឡាករព្រមទាំងលទ្ធភាព ក្នុងការទិញ កីឡាករដាច់តែម្តង នៅចប់រដូវកាលជាមួយនឹងតម្លៃខ្លួន ២៥លានផោន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top