កីឡា

Pobga នឹងបន្តជាមួយ Old Trafford បើបុរសម្នាក់នេះ បន្តនៅដូចគ្នា

វត្តមាន របស់កីឡាករ Paul Pogba មួយរយៈចុងក្រោយនេះ លេចឬតែដំណឹងចចាមអារ៉ាម អំពីការប៉ុនប៉ង ក្នុងការចាកចេញពីក្លឹប Man UTD រហូតមក ប៉ុន្តែការសម្រេចចិត្តជាផ្លូវការ នៅមិនទាន់អាចធ្វើបានជា ផ្លូវការ នៅឡើយ ។

ចុងក្រោយនេះ ទំរង់លេង របស់គាត់បែរជាបានវិលត្រឡប់ មកកាន់ចំណុច គួរឲ្យទាក់ចិត្តទៅវិញ ជាពិសេសក្នុងពេលកំពុងវត្តមាន របស់គ្រូបង្វឹកបណ្តោះអាសន្ន លោក Ralf Rangnick ។

គេជឿជាក់ថា កីឡាករបារាំងរូបនេះ ត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់គ្រូបង្វឹកជនជាតិ អាល្លឺម៉ង់លោក Rangnick ហើយកំពុងមានឈ្មោះជាកីឡាករ សំណព្វចិត្ត របស់គាត់ផងដែរ។

នេះ គឺជាមូលហេតុដែលត្រូវបានគេជឿជាក់ថា កីឡាករ Paul Pogba នឹងបន្តរស់នៅជាមួយនឹង Old Trafford ជាមិនខាន ប្រសិនបើគ្រូបង្វឹក Rangnick រូបនេះ នឹងបន្តរស់នៅក្នុងនាមជាគ្រូបង្វឹក បន្តទៀត ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top