កីឡា

Amelie Mauresmo ជាប្រធានស្រីដំបូងគេរបស់ French Open សុំទោស បន្ទាប់ពីនិយាយថា កីឡាវាយកូនបាល់ បុរស មានភាពទាក់ ទាញជាងនារី

បារាំង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អតីតគ្រូបង្វឹករបស់កីឡាករវាយកូនបាល់ លំដាប់ពិភពលោក លោក Andy Murray បានសុំទោស បន្ទាប់ពីនិយាយថា កីឡាវាយកូនបាល់នារី មិនសូវទាក់ទាញជាងបុរស ដោយបន្ថែមថា វាត្រូវបានដកចេញពីបរិបទ ។

អតីតកីឡាការិនីលំដាប់ លេខមួយពិភពលោក Amelie Mauresmo ជាម្ចាស់ French Open បានធ្វើការកត់សម្គាល់ ខណៈនាង បានពន្យល់ ពីមូលហេតុដែលមានតែវគ្គមួយគត់ ក្នុងចំណោម ១០ យប់ បង្ហាញពីនារី នៃការប្រកួតកីឡាវាយកូនបាល់ ដ៏ធំត្រូវបានគេស្គាល់ថា Roland-Garros ។
ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយ ដើម្បីសង្ខេបការប្រកួតសប្តាហ៍ទី២ នៃការប្រកួត អតីតជើងឯកកីឡាវាយកូន បាល់រូបនេះបាននិយាយថា នាយុគសម័យ ដែលយើងកំពុងស្ថិត នៅក្នុងពេលនេះ ទូទៅ សម្រាប់ការប្រកួតបុរស ។ លោកស្រីបានបន្ថែមថា វាជាការលំបាកក្នុង ការព្យាយាមស្វែងរកការផ្គូផ្គងនារី ជារៀងរាល់ថ្ងៃ មានថាមពលខ្លាំង ឬការផ្គូផ្គងសក្ដិសមនឹងត្រូវបានរំលេច ក្នុងវគ្គដាច់ដោយឡែក ។

French Open បានចាប់ផ្តើម នៅថ្ងៃទី ២២ ខែឧសភា ហើយវគ្គពេលយប់ត្រូវ បានណែនាំជាលើកដំបូងកាលឆ្នាំ ២០២១ ហើយតម្រូវឲ្យអ្នកគាំទ្រ ទិញសំបុត្រដាច់ដោយឡែកដើម្បីចូលរួម ។ ជនជាតិបារាំងបានសម្រេចចិត្ត លើការប្រកួតតែមួយគត់ក្នុងវគ្គយប់ជំនួស ឲ្យការប្រកួតពីរដូចព្រឹត្តិការណ៍ Grand Slam ធម្មតា ។

អ្វីដែលគេហៅថា “ការប្រកួត នៃថ្ងៃ” ធ្វើឡើងនៅ Court Philippe-Chatrier ក្នុងទីក្រុងប៉ារីស នៅម៉ោង ៨:៤៥ យប់ ធ្វើឲ្យអ្នកគាំទ្រចូលរួមជាមួយ បរិយាកាសដ៏អ៊ូអរដោយផ្ទាល់ បន្ទាប់ពីមួយថ្ងៃធ្វើការ ៕ដោយ៖លី ភីលីព

Most Popular

To Top