Mason Greenwood ត្រូវបានចាប់ខ្លួនជាថ្មីទៀត ពីបទសង្ស័យរំលោភផ្លូវភេទ និងគំរាមសម្លាប់ ដោយតារាឆ្នើម Manchester United រូបនេះត្រូវបានគេចោទប្រកាន់រួចហើយ ពីបទហិង្សាលើមិត្តស្រីរបស់ខ្លួន។
ក្រុមអ្នកសើបអង្កេត ត្រូវបានផ្ដល់ពេលវេលាបន្ថែមទៀត ដើម្បីសាកសួរទៅលើ Greenwood ដែលបានចំណាយពេលនៅក្នុងគុក៣យប់មកហើយ ក្រោយពីចាប់ខ្លួន កាលពីថ្ងៃអាទិត្យកន្លងទៅ។ ការចាប់ខ្លួននៅថ្ងៃអាទិត្យ កើតឡើងដោយសារតែមិត្តស្រីរបស់គេ អាយុ២០ឆ្នាំដែលកំពុងសិក្សានោះ បានបង្ហោះវីដេអូ ពីការវាយធ្វើបាបពីសំណាកកីឡាករអង់គ្លេសខាងលើ ក្នុងបណ្ដាញសង្គម។

ការបន្ដសាកសួរ និងបន្ថែមបទចោទប្រកាន់នេះ ដោយសារតែក្រុមអ្នកសើបអង្កេត រកឃើញថារូបគេក៏មានចេតនាធ្វើបាប និងគំរាមសម្លាប់ ទៅលើមិត្តស្រីរបស់ខ្លួនផងដែរ។ ក្រោយពីកើតមានរឿងនេះមក អ្នកកីឡាករមិត្តរួមក្រុម និង Sponsor ជាច្រើនបានសម្រេចចិត្ត ដករូបគេចេញអស់ទៅហើយ។ នៅពេលនេះ អនាគតរបស់ Greenwood ធ្លាក់ដល់ចំណុចពិបាកស្រោចស្រង់វិញណាស់៕ Source: Sabay
