កីឡា

Aubameyang ផ្ទេរទៅ Barcelona ដោយគ្មានតម្លៃខ្លួនមិនមែនខ្ចីជើងឡើយ

នាទីចុងក្រោយកាលពីយប់ថ្ងៃចន្ទម្សិលមិញ ទីបំផុតកីឡាករខ្សែប្រយុទ្ធហ្គាបុង Aubameyang គឺបានសម្រេចចិត្ត ក្នុងការផ្ទេរទៅចូលរួម ជាមួយនឹងក្លឹប Barcelona ហើយក្នុងនាមជាកីឡាករ គ្មានតម្លៃខ្លួនឡើយ។

កិច្ចចរចាគ្នារវាងក្លឹប Barcelona និង Arsenal បានជួបបញ្ហារាំងស្ទះពេញមួយសប្តាហ៍កន្លងមកហើយ ក្រោយពេលដែលរកមិនឃើញថា អ្នកណានឹងត្រូវរ៉ាប់រង ប្រាក់កម្រៃ៣៤ម៉ឺនផោនរបស់កីឡាករ។

ប៉ុន្តែនៅនាទីចុងក្រោយកុងត្រាខ្ចីជើង បានប្រែទៅជាកុងត្រាថ្មីសម្រាប់កីឡាករវ័យ៣២ឆ្នាំរូបនេះ ផ្ទេរមកចូលរួមជាមួយនឹង Camp Nou តែម្តងដោយគ្មានតម្លៃខ្លួនឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top