កីឡា

Lyon អះអាងថាចង់បាន Lacazette វិលត្រឡប់

ប្រធានក្លឹប Lyon លោក Jean Michel Aulas នៅសប្តាហ៍នេះបានធ្វើការអះអាងថា ក្លឹបពិតជាចាប់អារម្មណ៍ខ្លាំង ជាមួយនឹងការចុះកុងត្រាឡើងវិញ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Alexandre Lacazette ពិតមែន។

កីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានផ្ទេរទៅចូលរួមជាមួយនឹងកាំភ្លើងធំ Arsenal កាលពីឆ្នាំ២០១៧ ហើយកុងត្រារបស់គាត់នៅពេលនេះ គឺកំពុងខិតជិតដល់ទីបញ្ចប់ហើយ ព្រមទាំងអាចមានសិទ្ធ ក្នុងការពិភាក្សាកុងត្រាថ្មី ជាមួយនឹងក្លឹបផ្សេង ដោយមិនមានតម្លៃខ្លួនទៀតផង។

លោក Aulas បាននិយាយបែបនេះថា៖កីឡាករ Lacazette ក៏កំពុងចាប់អារម្មណ៍ ក្នុងការវិលត្រឡប់វិញផងដែរ ពីព្រោះថាគាត់គឺជាផ្នែកមួយរបស់ក្លឹប ហើយជាយូរមកហើយពួកយើង តែមានមានទំនាក់ទំនង ជាមួយនឹងគ្នាជារឿយៗ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top