កីឡា

លោក Valerien Ismael ត្រូវបណ្តេញចេញពីតំណែង ជាអ្នកចាត់ការក្លឹប West Bromwich Albion

អង់គ្លេស៖ ក្រុម West Brom ជាក្តីសង្ឃឹមមានទម្រង់លេងមិនសូវល្អ ដោយបានឈ្នះតែ៣ប្រកួតប៉ុណ្ណោះ នៃការប្រកួតជើងឯក ១៣ លើកចុងក្រោយរបស់ពួកគេ ដែលអូសបន្លាយដល់ដើមខែវិច្ឆិកា ធ្វើឲ្យពួកគេឈរនៅលេខ ៥ លើតារាង និង ១៣ ពិន្ទុតាមពីក្រោយក្រុម Fulham នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

The Baggies ក៏បានចែកផ្លូវជាមួយ ជំនួយការរបស់លោក គឺលោកAdam Murray ដោយបានចេញ​សេចក្តីថ្លែងការណ៍ ៧២ ពាក្យដើម្បីបញ្ជាក់ពីការ ចាកចេញរបស់អ្នកទាំង២។ សេចក្តីថ្លែងការណ៍បានសរសេរថា ក្លិបបាល់ទាត់ West Bromwich Albion អាចបញ្ជាក់បានថា លោក Valerien Ismael បានចាកចេញពីមុខតំណែង​ ជាគ្រូបង្វឹករបស់លោកនៅថ្ងៃនេះ។

ជំនួយការគ្រូបង្វឹក Adam Murray ក៏បានចាកចេញពី The Hawthorns ផងដែរ។ ក្លិបចង់ធ្វើកំណត់ត្រាអរគុណ​ដល់ Valerien និង Adam សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ ហើយសូមជូនពរឲ្យពួកគេ មានសុខភាពល្អនាពេលអនាគត។ ដំណើរការនៃការជ្រើសរើស គ្រូបង្វឹកថ្មីឥឡូវនេះកំពុងដំណើរការ ហើយការតែងតាំង នឹងត្រូវបានប្រកាសនៅពេលកំណត់។

លោក Ismael ត្រូវបានគេតែងតាំងមកវិញ កាលខែមិថុនាប៉ុណ្ណោះ បន្ទាប់ពីត្រូវបានគេដេញពី Barnsley ដោយការបណ្តេញគាត់ មកតិចជាងមួយរដូវកាល ក្នុងកិច្ចសន្យា៤ឆ្នាំ។ The Baggies បានហោះចេញពីប្លុកក្រោមការដឹកនាំ របស់អតីតខ្សែការពារ Crystal Palace ដោយមិនអាចចាញ់ ក្នុងការប្រកួតលីកចំនួន ១0 ដំបូង នៃរដូវកាលរបស់ពួកគេ៕ ដោយ៖លី ភីលីព

Most Popular

To Top