កីឡា

Benjamin Mendy របស់ Man City បង្ហាញខ្លួននៅតុលាការ​ ដើម្បីប្រឈមមុខ នឹងការចោទប្រកាន់ថ្មីមួយ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ

អង់គ្លេស៖ កីឡាករ Benjamin Mendy បង្ហាញខ្លួននៅតុលាការ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ថ្មី ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ គិតមកដល់ពេលនេះកីឡាករឆ្នើមរបស Manchester City ឥឡូវនេះត្រូវបានចោទប្រកាន់ ពីបទបំពានផ្លូវភេទចំនួន៩ ជាមួយស្ត្រីចំនួន៦ផ្សេងគ្នា រួមទាំងការរំលោភចំនួន៧ករណី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានបង្ហាញខ្លួន នៅតុលាការ Chester Crown ជាកន្លែងដែលចៅក្រមបានកាត់សេចក្តី លើការចោទប្រកាន់ថ្មីប្រឆាំង នឹងកីឡាករអន្តរជាតិបារាំងឥឡូវនេះ អាចត្រូវបានរាយការណ៍។ ពេលនេះ Mendy ប្រឈមមុខនឹងការចោទប្រកាន់ ចំនួន៩ រួមទាំងការរំលោភសេពសន្ថវៈចំនួន៧ករណី ពាក់ព័ន្ធនឹងជនរងគ្រោះ ដែលត្រូវបានចោទប្រកាន់ចំនួន៦នាក់។

មុននេះ ខ្សែការពារបានមកដល់តុលាការ ដោយស្លៀកឈុតខ្មៅ អាវធំ និងរបាំងមុខ ពេលលោកចេញឡាន Mercedes V-Class ។ លោកបានជេរអ្នកយកព័ត៌មាន និងអ្នកថតរូបពីមុន ពេលលោកត្រូវបានគេនាំចូល ទៅក្នុងតុលាការ Chester Crown។ នៅក្នុងសវនាការជំនុំជម្រះ លោកចៅក្រម Patrick Thompson បានជំរុញឲ្យមេធាវីធានា កុំឲ្យមានការពន្យារពេល ហើយសំណុំរឿងនឹងរួចរាល់ ខណៈលោកបានកំណត់ កាលបរិច្ឆេទសម្រាប់សវនាការ រយៈពេល៦សប្តាហ៍នៅថ្ងៃទី ២៥ ខែកក្កដា៕ ដោយ៖លី ភីលីព

Most Popular

To Top