កីឡា

អត្តពលិកជនជាតិជប៉ុនដំបូង ធ្វើតេស្តិ៍រកឃើញមេរោគ COVID-19 នៅទីក្រុងប៉េកាំង

ទីក្រុងប៉េកាំង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា គណៈកម្មាធិការអូឡាំពិកជប៉ុន បានប្រកាសពីករណីវិជ្ជមានមេរោគ COVID-19 ដំបូងក្នុងចំណោមអត្តពលិកជប៉ុន ដែលចូលរួមការប្រកួតកីឡា Beijing Games នៅទីក្រុងប៉េកាំង។

JOC បាននិយាយថា កីឡាករជិះស្គីម្នាក់បានធ្វើតេស្តិ៍វិជ្ជមាន COVID-19 កាលពីថ្ងៃអង្គារនៅទីក្រុងប៉េកាំង បន្ទាប់ពីបានធ្វើតេស្តិ៍អវិជ្ជមាន មុនពេលចាកចេញ ទៅកាន់ប្រទេសចិន។
ឈ្មោះរបស់អត្តពលិក មិនត្រូវបានបញ្ចេញដោយសារ តែគោលការណ៍ឯកជនភាពរបស់ JOC ទោះបីជាវាត្រូវបានបញ្ជាក់ថា អ្នកនោះមិនមានរោគសញ្ញាក៏ដោយ។

ការធ្វើតេស្តិ៍វិជ្ជមាន គឺជាការធ្វើតេស្តិ៍មួយក្នុងចំណោម ៣២ត្រូវបានរាយការណ៍ ដោយគណៈកម្មាធិការរៀបចំ កាលពីថ្ងៃពុធ ១៥ ត្រូវបានរកឃើញ នៃការត្រួតពិនិត្យអាកាសយានដ្ឋាន និង ១៧ ផ្សេងទៀតក្នុងចំណោម អ្នកដែលបានចូលទៅចូលរួមអូឡាំពិក ទីក្រុងប៉េកាំងរួចហើយ។ លទ្ធផលវិជ្ជមានចំនួន៩ ក្នុងចំណោមអត្តពលិក និងបុគ្គលិកក្រុមដែល៦នាក់ ។

JOC បានបន្តថា វានឹងអនុវត្តតាមការណែនាំ របស់គណៈកម្មាធិការរៀបចំការប្រកួត ហើយនឹងចាត់វិធានការចាំបាច់ ទាក់ទងនឹងអត្តពលិក។ការចេញផ្សាយលើកទី២ នៃវិធានការការពារមេរោគឆ្លងវីរុស “សៀវភៅលេង” ចែងថា អត្តពលិកគ្មានរោគសញ្ញា ត្រូវតែដាក់ឲ្យនៅដាច់ពីគេ ក្នុងកន្លែងជាក់លាក់មួយ ដែលពួកគេនឹងធ្វើតេស្តិ៍ PCR ២ដងក្នុងមួយថ្ងៃដោយឡែក ១២ ម៉ោងហើយនឹងត្រូវបានជម្រះ ឲ្យចាកចេញបន្ទាប់ ពីការធ្វើតេស្តិ៍អវិជ្ជមានយ៉ាងហោចណាស់ ពីរដងជាប់ៗគ្នារយៈពេល ២៤ ម៉ោង៕ ដោយ៖លី ភីលីព

Most Popular

To Top